មន្ត្រីសត្វព្រៃអាមេរិកបាចត្រីមួយយន្តហោះចូលបឹងទើបស្តារឡើងវិញ ដើម្បីឱ្យធម្មជាតិរស់រវើកឡើងវិញ

មន្រ្តីសត្វព្រៃក្នុងរដ្ឋយូថាហ៍សហរដ្ឋអាមេរិកបានចេញផ្សាយនូវវីដអូនៃរបៀបដែលពួកគេស្ដារឡើងវិញនូវបឹងភ្នំដាច់ស្រយាលជាមួយត្រី ដោយទម្លាក់ពួកវាចេញពីយន្តហោះមួយគ្រឿង។

នៅក្នុងវីដេអូ ចែកចាយដោយផេកបណ្តាញសង្គម Facebook ផ្លូវការ Utah Division of Wildlife Resources ត្រីទឹកសាបមួយប្រភេទឈ្មោះ Trout ត្រូវបានទម្លាក់ចេញពីបាតយន្តហោះជាមួយនឹងទឹកមកជាមួយ។

ដោយធ្លាក់ឆ្លងកាត់អាកាសដ៏ខ្ពស់ និងចូលទៅក្នុងបឹងនៅខាងក្រោម មន្រ្តីសត្វព្រៃ DWR បានអះអាងថា យ៉ាងហោចណាស់ត្រី ៩៥ភាគរយនៅមានជីវិត ទោះបីជាពួកវាមានមាឌតូចក៏ដោយ៕


 

adverise with khmeread