ក្រុមហ៊ុន Alibaba តែងតាំងលោក Daniel Zhang ស្នងតំណែងបន្តពីលោក Jack Ma

លោក Jack Ma នឹងប្រគល់កូនសោដ៏សំខាន់របស់ក្រុមហ៊ុនដ៏មានតម្លៃបំផុតរបស់អាស៊ីឱ្យទៅនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba Group Holding ក្នុងផែនការស្នងតំណែងមិនធ្លាប់មានពីមុនមក ដែលនឹងដកចេញនូវការចាប់អារម្មណ៍លើលោក Ma ដែលជាជនមានឈ្មោះល្បីល្បាញបំផុតរបស់ចិនក្នុងរយៈពេល ១២ ខែមកនេះ។

យោងតាមផែនការនេះ លោក Daniel Zhang នឹងត្រូវបានដំឡើងឋានៈជាប្រធានប្រតិបត្តិនៅថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០១៩ ខណៈពេលដែលលោក Ma នៅតែជានាយកនៅក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Alibaba និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមហ៊ុន Alibaba Partnership។ នេះបើយោងតាមលិខិតមួយទៅបុគ្គលិកទាំងអស់រួមទាំង South China Morning Post ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងហាងចូវ។

លោក Ma បាននិយាយថាលោកនឹងនៅតែជាប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Alibaba ក្នុងអំឡុងពេលពេញមួយឆ្នាំដើម្បីធានានូវការផ្លាស់ប្តូរដោយរលូន និងជោគជ័យហើយបន្តធ្វើជានាយក Alibaba រហូតដល់កិច្ចប្រជុំម្ចាស់ភាគហ៊ុននៅឆ្នាំ ២០២០ ។

លោកបន្តថា "ការផ្លាស់ប្តូរនេះបង្ហាញថាក្រុមហ៊ុន Alibaba បានបោះជំហានឆ្ពោះទៅរកកម្រិតនៃអភិបាលកិច្ចសាជីវកម្មជាបន្ទាប់មួយទៀត ពីក្រុមហ៊ុនដែលពឹងផ្អែកលើបុគ្គលទៅរកក្រុមហ៊ុនមួយដែលកសាងលើប្រព័ន្ធនៃភាពប្រសើរឡើងនៃអង្គការ និងវប្បធម៌នៃការអភិវឌ្ឍទេពកោសល្យ។ ក្រុមហ៊ុន Alibaba គឺមិនមែនដើម្បី Jack Ma ទេប៉ុន្តែ Jack Ma នឹងជាកម្មសិទ្ធិរបស់ Alibaba ជារៀងរហូត" ៕
 

adverise with khmeread