adverise with khmeread 3194b2c100000578 3465438 the pilot scheme will begin by recruiting 10 people with autism  a 3 1456485755838

ក្រុមហ៊ុន Microsoft គ្រោង​ជួល​មនុស្ស​អន់​បញ្ញា​១០​នាក់មក​ធ្វើការ​

    ​ក្រុមហ៊ុន Microsoft បានប្រកាស​ជ្រើសរើស​បុគ្គលិក ដែលមាន​បញ្ហា​ខួរក្បាល​ឬ​អន់​បញ្ញា​ពី​កំណើត​សម្រាប់​ធ្វើការ​នៅ​ការិយាល័យ​កណ្តាល​របស់​ខ្លួន​ក្នុងប្រទេស​អង់គ្លេស​។​

​    ​ការសាកល្បង​ជ្រើសរើស​បុគ្គលិក​អន់​បញ្ញា​នេះ​នឹង​ចាប់ផ្ដើម​ដោយ​ជ្រើសរើស​មនុស្ស​១០​នាក់ ដែលមាន​បញ្ញា​អន់​(Autism) ឬ​អ្នកមាន​បញ្ហា​ក្នុងការ​អភិវឌ្ឍ​នៃ​ខួរក្បាល​របស់​កុមារ (Asperger Syndrome មនុស្ស​ប្រភេទ​នេះ​ពិបាក​ក្នុងការ​ទំនាក់​ទំនងជា​មួយ​និង​យល់​ពី​មនុស្ស​ដទៃទៀត​) ដែល​ផ្អែកទៅលើ​ការិយាល័យ​របស់​ក្រុមហ៊ុន​នេះ​នៅ​ទូទាំងប្រទេស​ក្នុង​មាន​ទីក្រុង​រីដ​ឌី​ង (Reading) និង​ទីក្រុង​ឡុង​ដ៍​ផងដែរ​។​

​    ​គម្រោង​ចក្រភព​អង់គ្លេស​នេះ​ត្រូវបាន​យកតាម​គំរូ​សាកល្បង​មួយ​នៅក្នុង​ការិយាល័យ​របស់​ក្រុមហ៊ុន Microsoft នៅ​ទីក្រុង Redmond រដ្ឋ Washington សហរដ្ឋអាមេរិក​កាលពី​ឆ្នាំមុន​ដែល​បាន​ជួល​មនុស្ស​ប្រភេទ​នេះ​១១​នាក់​រួចទៅហើយ​។​

​    ​បើសិន​គម្រោង​មួយ​នេះ​ជោគជ័យ គឺអាច​នឹង​បន្ត​ជ្រើសរើស​បុគ្គលិក​ជាច្រើន​ទៀត​នៅ​ទូទាំង​ពិភពលោក​។​

​    ​លោក Michel Van der Bel មេ​របស់ Microsoft ក្នុង​ចក្រភព​អង់គ្លេស​និយាយ "​បេសកកម្ម​របស់ Microsoft គឺ​ដើម្បី​ជួយ​ដល់​មនុស្ស​គ្រប់គ្នា​នៅលើ​ផែនដី​នេះ​សម្រេច​គោល​នូវ​បំណង​ច្រើនជាង​នេះ​"​។​

​    ​គួរ​បញ្ជាក់ថា​គម្រោង​ជ្រើសរើស​បុគ្គលិក​អន់​បញ្ញា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើន​ឱកាស​ការងារ​សម្រាប់​អ្នក​ដែលមាន​ជំងឺ Autism ឬ​បញ្ញា​អន់ ព្រមទាំង​អ្នកមាន​បញ្ហា​ពិការ​ផ្សេងទៀត​ដើម្បីឱ្យ​ពួកគេ​មានឱកាស​ស្មើភាព​នឹង​មនុស្ស​ប្រក្រតី​ធម្មតា​ដទៃទៀត​៕

Kyle Schwaneke គឺជា​អ្នកបង្កើត​កម្មវិធី​លើ Xbox ជា​មនុស្ស​ម្នាក់​ដែល​ត្រូវបាន​ជ្រើសរើស​ក្នុងប្រទេស​អាមេរិក​ដំបូងគេបង្អស់ នៃ​ក្រុមមនុស្ស​អន់​បញ្ញា ឬ​មាន​ជំងឺ (Autism) កាលពី​ឆ្នាំមុន។

 

adverise with khmeread
ប្រភព៖ Dailymail

មតិយោបល់