បើនោមញឹកញាប់ ព្យាបាលតាមវិធីងាយៗទាំង ៥ ចំណុចនេះ

ប្រសិនបើអ្នករកឃើញថា អ្នកចូលបន្ទប់ទឹកញឹកញាប់រៀងរាល់ពីរម៉ោង ឬក៏លើសនេះ វាគឺលើសពីធម្មតាហើយ។ ហើយអ្នកក៏មិនត្រូវព្រងើយកន្តើយដែរ។

ជាធម្មតា ប្លោកនោមមនុស្សអាចផ្ទុកទឹកនោមបានរាងយូរដែរទម្រាំមានអារម្មណ៍ឈឺនោម ហើយមនុស្សនោមពី ៤ ទៅ ៨ ដងក្នុងមួយថ្ងៃ។

ការនោមញឹកញាប់កើតឡើង នៅពេលរាងកាយរបស់អ្នកមិនអាចគ្រប់គ្រងសកម្មភាពរបស់ទឹកនោមបាន និងដោយសារតែប្លោកនោមសកម្មពេក ហើយអ្នកមិនអាចទប់នោមបានទេ និងត្រូវការនោមជាញឹកញាប់។

ប្លោកនោមសកម្មពេក គឺមិនមែនជារឿងធម្មតាឡើយ។ យោងតាមសមាគមប្រព័ន្ធតម្រងនោមអាមេរិក ប្រជាជនអាមេរិកប្រមាណជា ៣៣ លាននាក់មានប្លោកនោមសកម្ម ក្នុងនោះមានបុរស ៣០ ភាគ និងស្ដ្រី ៤០ ភាគសុទ្ធតែមានរោគសញ្ញានេះ។

មានមូលហេតុច្រើនណាស់ដែលបណ្ដាលឱ្យប្លោកនោមសកម្ម ក្នុងនោះរួមមាន ចាស់ជរា ធាត់ ខូចសរសៃប្រសាទ មានកូន អស់រដូវ មិនអាចគ្រប់គ្រងជំងឺទឹកនោមផ្អែមបាន ទឹកនោមឆ្លងមេរោគ មហារីកប្លោកនោម និងកើតជំងឺដូចជា ក្រពេញប្រូស្ដាតជាដើម។

ក្រៅពីនោះវាអាចបណ្ដាលមកពីកត្តាផ្សេងៗទៀតដូចជា ពិសាទឹកច្រើន ពិសាកាហ្វេ ឬជាតិអាល់កុលលើសកម្រិត កើតជំងឺធ្លាក់ទឹកចិត្ត និងការប្រើថ្នាំពេទ្យ ដែលបណ្ដាលឱ្យការផលិតទឹកនោមច្រើនក៏មាន។

យ៉ាងណាមិញ ខាងក្រោមនេះ គឺជាវិធីសាស្ដ្រដើម្បីទប់ស្កាត់ការនោមញឹកញាប់។

១. ការធ្វើលំហាត់ប្រាណស្ទីល Kegel ៖ លំហាត់ប្រាណនេះជួយអ្នកដោះស្រាយបញ្ហានោមញឹក។ របៀបធ្វើលំហាត់ប្រាណ ត្រូវរកកន្លែគួរសមផ្ដេកខ្លួន រួចអនុវត្តដូចរូបភាពខាងក្រោម។ ធ្វើបែបនេះរយៈពេល ៥ វិនាទី រួចអនុវត្តដដែលៗ ១០ ទៅ ២០ ដង និងធ្វើ ៣ ដងក្នុងមួយថ្ងៃ។

២. លាយទឹកខ្មេះប៉ោមមួយស្លាបព្រាបាយ និងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេជាមួយនឹងទឹកមួយកែវចូលគ្នា។ ពិសាវា ២ ដងក្នុងមួយថ្ងៃ។

៣. យកក្រណាត់ក្ដៅឧណ្ហៗស្អំត្រង់កន្លែងប្លោកនោមទុកចោលឱ្យបានយូរតាមតែអាចធ្វើបាន។

៤. យ៉ាអួ ៖ ពិសាយ៉ាអួ ១ ទៅ ២ កំប៉ុងរៀងរាល់ថ្ងៃ។

៥. ចុងក្រោយអ្នកមិនត្រូវបណ្ដោយខ្លួនឱ្យទល់លាមកនោះទេ ព្រោះវាធ្វើឱ្យមានសម្ពាធដល់ប្លោកនោម។ ហើយការរឹតត្បិតការពិសាទឹកក៏ដូចគ្នាដែរ និងជាពិសេសជៀសវាងចំពោះអាហារមានជាតិខ្លាញ់៕

adverise with khmeread

អ្នកនឹងចូលចិត្ត