ចង់ឱ្យកូនឆាប់ធំលូតលាស់បានល្អ ឱ្យញ៉ាំអាហារទាំង ១០ មុខនេះជាប្រចាំ ទោះបីលោកអ្នករវល់ការងារខ្លាំង ក៏អាចឆ្លៀតរៀបចំឱ្យកូនៗបានដែរ

អាហារដែលមានជីវជាតិចិញ្ចឹម និងមានតុល្យភាពគឺជារឿងសំខាន់បំផុតសម្រាប់ការលូតលាស់របស់កូន។ កូនតូចគឺត្រូវការថាមពលខ្ពស់ និងជីវជាតិច្រើន ដែលខុសគ្នាស្រឡះពីមនុស្សធំ។ អំឡុងដំណាក់កាលលូតលាស់ រាងកាយក្មេងតូចត្រូវការវីតាមីន និងជាតិរ៉ែជាច្រើនសម្រាប់ការលូតលាស់បានល្អ។ 

របៀបរបបរស់នៅដ៏មមាញឹកសព្វថ្ងៃធ្វើឱ្យឪពុកម្តាយភាគច្រើនគ្មានពេលរៀបចំអាហារសុខភាពនោះឡើយ។ ប៉ុន្តែអាហារសម្រន់ទាន់ចិត្ត និង អាហារសម្រន់ជាច្រើនប្រភេទទៀតគឺមិនបានផ្តល់ជីវជាតិចិញ្ចឹម ដែលកុមារត្រូវការនោះទេ ហើយជារឿយៗនាំឱ្យមានជាតិខ្លាញ់ខ្ពស់ និងជាតិស្ករ ដែលនាំឱ្យមានបញ្ហាធាត់នៅពេលធំឡើង។ 

ប្រសិនបើអ្នកពុំមានពេលចម្អិនអាហារ យ៉ាងហោចណាស់ត្រូវប្រាកដថា កូនរបស់អ្នកមិនទទួលទានអាហារគ្មានសុខភាព និងត្រូវប្រាកដថា រួមបបញ្ចូលកំពូលអាហារដូចខាងក្រោមសម្រាប់ពួកគេ៖ 

១. ទឹកដោះគោ
២. ស៊ុត
៣. ផ្កាប្រូខូលី (Broccoli) ស្ងោរក្តៅៗ
៤. ពពួកផ្លែឈើប៊្លូបឺរី
៥. យ៉ាអួកំប៉ុង
៦. ដំឡូងជ្វា
៧. បបរស្រូវសាលី (លក់ជាកញ្ចប់)
៨. ឈីស
៩. ត្រី
១០. ពពួកសណ្តែក៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត