កម្មកររ៉ែអូស្ត្រាលីរកឃើញថ្ម២ដុំជាប់សុទ្ធតែកម្ទេចមាសកម្រ ដែលមានតម្លៃជាង ១១ លានដុល្លារឯណោះ

ក្រុមអ្នកជីករ៉ែនៅប្រទេសអូស្ត្រាលីភាគខាងលិចបាននិយាយថា ពួកគេបានរកឃើញថ្មមាសចំនួន២ដុំ ដែលត្រូវបានប៉ាន់ប្រមាណថាមានតម្លៃរាប់លានដុល្លារ។

យោងតាមអ្នកជីករ៉ែមាសជនជាតិកាណាដារបស់ក្រុមហ៊ុន RNC Minerals ថ្មមាសដ៏ធំនោះ មានទម្ងន់ ១០០ អោន (៩៥ គីឡូក្រាម) ត្រូវបានរកឃើញផ្ទុកទៅដោយមាសជាង ៦៨.០៣៨ ក្រាម។

ក្រុមនោះនិយាយថា មាសដែលមានតម្លៃប្រហែល ១១ លានដុល្លារនេះគឺយកពីកន្លែងជីករ៉ែនៅជិតទីក្រុង Kalgoorlie កាលពីសប្ដាហ៍មុន។

វិស្វករជីករ៉ែម្នាក់បានពិពណ៌នាថា មាសដែលរកឃើញនោះ គឺជាមាសកម្រ។

សាស្ត្រាចារ្យ Sam Spearing នាយកសាលាផ្នែកមាសនៅសាកលវិទ្យាល័យ Curtin ប្រទេសអូស្ត្រាលីបាននិយាយថា "មនុស្សនៅតែកត់ត្រាការរកឃើញដុំមាសនៅក្នុងចម្ការមាស ប៉ុន្តែជាធម្មតាវាមានទំហំតិចជាងបួនដប់អោនតែប៉ុន្មានប៉ុណ្ណោះ"។

ក្រុមហ៊ុននោះបានដាក់តម្លៃថ្មមាសនោះថាជាថ្មមាសធំជាងគេតម្លៃប្រហែល ២,៦ លាន។ ហើយថ្មមាសធំបន្ទាប់មានទម្ងន់ ៦៣ គីឡូក្រាមជាមួយនឹងចំនួនមាស ១.៦០០ អោន (៤៥.៣៥៩ ក្រាម) តម្លៃ ១,៤២ លានដុល្លារ៕
 

adverise with khmeread