adverise with khmeread 1

​កំហឹង​របស់​អ្នកគាំទ្រ Arsenal ម្នាក់​បានធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ Facebook

​បរាជ័យ​របស់​កាំភ្លើង​ធំ Arsenal ក្រោម​ថ្វី​ជើង​របស់​ក្រុម​បិសាច​ក្រហម Manchester United កាលពី​ថ្ងៃអាទិត្យ​បានធ្វើ​ឲ្យ​មានការ​ខកចិត្ត​ជាច្រើន​ប៉ុន្តែ​ប្រិយមិត្ត​ម្នាក់នេះ​បានធ្វើ​ឲ្យ​រឿងនេះ​ឈានទៅ​កម្រិត​មួយទៀត​។​

​ការ​ចាញ់ ៣-២ របស់ Arsenal នៅ​ទឹកដី Old Trafford បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ម្នាក់​ធ្លាក់ចូល​កំហឹង​ដ៏​ចម្លែក​ខណៈ​គាត់​បាន​កាត់​អាវ​ក្រុម​ដែល​គាត់​ស្រឡាញ់​អស់រលីង​។​

​ទោះជា​យ៉ាងនេះ​ក្តី បើទោះជា​គាត់​មិនបាន​បោះចោល​អាវ​នោះ​ទៅក្នុង​ធុងសំរាម​ក៏​គាត់​បាន​ឆ្លៀតឱកាស​លក់​អាវ​នោះ​តាម​បណ្តាញ​សង្គម Facebook ទៀតផង​។​

​ប្រិយមិត្ត​ម្នាក់​នោះបាន​សរសេរថា "​ដូច​ដែរ​អ្នកឃើញ នេះ​ជា​អាវ Arsenal ថ្មី​! វា​គ្មាន​បេះដូង គ្មាន​ក្រពះ អត់​មាន​ដៃ និង​គ្មាន​ឆ្អឹងខ្នង ដែល​នឹងត្រូវ​ដាក់លក់​"​។​

​ចូលឆ្នាំថ្មី​នេះ ក្រុម​របស់លោក Arsene Wenger បាន​ចាញ់​ការប្រកួត​សំខាន់ៗ​ទាំងអស់ លើកលែងតែ​ការប្រកួត​ជាមួយ Leicester ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់