អស្ចារ្យមែន! ជាងឈើចិនប្រើឫស្សីផលិតចេញជាស្បែកជើងកែងដ៏ល្អប្រណីតលក់បានថ្លៃ

ជាងឈើដ៏ជំនាញម្នាក់ក្នុងភាគខាងត្បូងប្រទេសចិនបានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតភ្ញាក់ផ្អើល បន្ទាប់ពីយកឫស្សីពីរដើមច្នៃចេញជាស្បែកជើងកែងឫស្សីយ៉ាងស្រស់ស្អាត។

ក្នុងវីដេអូនោះគេថតតាំងពីថ្ងៃទី ២៦ សីហា ហើយត្រូវបានគេស្គាល់ជាងឈើនោះថា Yang បានប្រមូលឫស្សីពីរដើមបង្កើតបានជាស្បែកជើងកែងដ៏ប្រណីតស្ទើរមិនគួរឱ្យជឿ។

ហើយប្រដាប់ប្រដាដែលគាត់ប្រើសម្រាប់ធ្វើស្បែកនោះ គឺសាមញ្ញបំផុត ដោយគ្រាន់តែប្រើញញួរ រណារ និងដែកដាប់ប៉ុណ្ណោះ៕


 

adverise with khmeread