អ៊ីចឹងបានជាស្ងាត់! Fan Bingbing ស្ងាត់ឈឹងពីវិស័យសិល្បៈ តាមពិតកំពុងជាប់គុកសោះ

ការបាត់ខ្លួនអាថ៌កំបាំងរបស់តារាសម្តែងចិននាង Fan Bingbing ពីចក្ខុរបស់អ្នកគាំទ្រ ត្រូវបានឆ្លើយតប ក្រោយពីភាពស្ងប់ស្ងាត់អស់រយៈពេល ៣ ខែ។

តារាស្រីវ័យ ៣៦ ឆ្នាំរូបនេះបានជាប់ផុងក្នុងរឿងអាស្រូវគេចពន្ធ បន្ទាប់ពីនាងត្រូវបានគេសង្ស័យប្រើ "កុងត្រា Yin-Yang"។

នាងបានចុះហត្ថលេខាលើកុងត្រាពីរក្នុងគម្រោងតែមួយ ក្នុងតម្លៃ ២ លានដុល្លារ ខណៈដែលកុងត្រាមួយផ្សេងទៀតមានតម្លៃរហូតដល់ទៅ ១០ លានដុល្លារ។

កុងត្រាទីមួយត្រូវបានរាយការណ៍ទៅអាជ្ញាធរពន្ធដាររបស់ចិន ខណៈដែលតារាស្រីរូបនេះអាចនឹងមានកុងត្រាមួយផ្សេងទៀតអត់បង់ពន្ធ។

កុងត្រាទាំងនោះ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងថតរឿងរបស់លោក Feng Xiaogang ចំណងជើងថា "Cell Phone 2" ត្រូវបានទម្លាយលើបណ្ដាញសង្គមចិនដោយអតីតអ្នកអានពត៌មានរបស់ទូរទស្សន៍ CCTV ឈ្មោះ Cui Yongyuan។

តារាស្រីដ៏ល្បីរបស់ចិនរូបនេះត្រូវបានគេឃើញចុងក្រោយលើបណ្ដាញសង្គមក្នុងខែមិថុនា។ នាងត្រូវបានគេដោះលែងវិញនៅ ២ ថ្ងៃបន្ទាប់ ប៉ុន្ដែត្រូវបានចាប់ខ្លួនដាក់គុកវិញក្នុងខែសីហា ហើយចាប់តាំងពីពេលនោះមកមិនមានដំណឹងអំពីនាងឡើយ។

យោងតាមកាសែត The Epoch Times បានឱ្យដឹងថាការបោះពុម្ភផ្សាយជាភាសាចិនរបស់ក្រុមហ៊ុនមូលបត្រ Daily Securities បានបញ្ជាក់ជាផ្លូវការថា Fan ត្រូវបានចាប់ខ្លួន ហើយត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រង ហើយនឹងទទួលយកការសម្រេចតាមផ្លូវច្បាប់។

យោងតាមប្រភពដដែលបានឱ្យដឹងថា កិច្ចសន្យា yin-yang គឺគ្រាន់តែជាព័ត៌មានមួយផ្នែកតូចនៃបទល្មើសរបស់នាងប៉ុណ្ណោះ។ នាងក៏ត្រូវបានសង្ស័យថាបានចូលរួមក្នុងការផ្តល់ប្រាក់កម្ចីខុសច្បាប់និងទម្រង់នៃអំពើពុករលួយផ្សេងៗទៀតផងដែរ។ ក្នុងករណីអាក្រក់បំផុតនេះ នាងអាចប្រឈមនឹងការដាក់ទណ្ឌកម្មតាមច្បាប់៕


 

adverise with khmeread