adverise with khmeread 1

​វីរៈបុរស Inter ទាមទារ​ឲ្យ​កីឡាករ​ក្នុង​ក្រុម​ទទួល​ការខុសត្រូវ​

​អនុប្រធាន​ក្លឹប Inter លោក Javier Zanetti បាន​ហៅ​ឲ្យ​កីឡាករ​ក្នុង​ក្រុម​ទទួល​ការខុសត្រូវ​បន្ទាប់ពី​ចាញ់​ក្រុម​ខ្លាំង Juventus​។​

​ការ​ទាត់​ដ៏​ស្អាត​ពី​សំណាក់​កីឡាករ Leonardo Bonucci បាន​នាំ​ឲ្យ​ក្រុម​សេះបង្កង់​នាំមុខ មុននឹង​កីឡាករ Alvaro Morata ទាត់​បាល់​ប៉េ​ណា​ល់​ទី​ដើម្បី​បញ្ចប់​ការសង្ស័យ​ទាំង​ប៉ុន្មាន​។​

​លោក Zanetti បាន​ប្រាប់​សារព័ត៌មាន Premium Sport ថា "​បរាជ័យ​នេះ​ពិតជា​ពិបាក​សម្រាប់​ពួកយើង​។ Juventus ជា​ក្រុម​ខ្លាំង​ហើយ​យើង​បាន​សែង​អំ​រែក​ទទួលខុសត្រូវ​ដ៏​លំបាក​"​។​

​គាត់​បាន​បន្តថា "​យើង​ត្រូវ​ការបន្ថែម​អ្វី​មួយទៀត​នៅលើ​ទីលាន​។ វា​ពិតជា​សំខាន់​ដែល​ទទួលខុសត្រូវ​និង​ផ្តល់នូវ​អ្វីដែល​អ្នកមាន​"​។​

​បរាជ័យ​ទៅកាន់​ក្រុម AC និង Fiorentina បានធ្វើ​ឲ្យ​យើង​ឃើញ​ឱកាស​លើក​ពាន Serie A របស់​ពួកគេ​កាន់តែ​ឃ្លាតឆ្ងាយ​បន្ថែមទៀត​។​

​គាត់​បាន​បន្ថែម​ចុងក្រោយ​ថា "​យើង​ត្រូវការ​ត្រឡប់មក​ជាមួយ​ភាពរឹងមាំ​និង​សមត្ថភាព​ខ្លាំង​ជាង​មុន​។ យើង​បាន​ស្ថិតនៅ​លេខ​មួយ​មុន​បុណ្យ​ណូអែល​! វា​ជា​ពេលវេលា​ដើម្បី​បង្ហាញ​បុគ្គលិកលក្ខណៈ​របស់​អ្នក​និង​មិនត្រូវ​អនុញ្ញាត​ឲ្យ​ពេលវេលា​អាក្រក់​នេះ​អូសបន្លាយ​ទៀត​ទេ​"៕

adverise with khmeread
ប្រភព៖ forzaitalianfootball

មតិយោបល់