ក្រុមហ៊ុន Apple ត្រូវគេរំពឹងថានឹងបង្ហាញ iPhone អេក្រង់ធំជាងមុន និងថ្លៃបំផុតលើលោកនៅថ្ងៃពុធនេះ

ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងទុកថា នឹងបង្ហាញ iPhone ធំជាងមុន និងថ្លៃបំផុតលើលោកនៅថ្ងៃពុធនេះ ខណៈដែលវាជាផ្នែកមួយនៃគំរូម៉ូដែលថ្មីចំនួន៣ក្នុងមានគោលបំណងពង្រីកការលក់ផលិតផលរបស់ខ្លួន ចំពេលដែលការលក់ធ្លាក់ចុះ។

ពាក្យចចាមអារ៉ាមរបស់ទូរស័ព្ទ iPhone កំពុងបង្កការភ្ញាក់ផ្អើល ដែលត្រូវបានគេសន្មត់ថាទូរស័ព្ទនេះនឹងមានអេក្រង់ OLED ៦,៥ អ៊ីញដែលធំជាងទូរស័ព្ទ iPhone X ដែលមានទំហំ ៥,៨ អ៊ីញ។ OLED គឺជាជំហានមួយបន្ទាប់ពីបច្ចេកវិទ្យា LCD បែបបុរាណក្នុងការផ្តល់ជូននូវអេក្រង់ដោយគ្មានពន្លឺភ្លើងពីក្រោយ ដូច្នេះ អេក្រង់ពណ៌ខ្មៅ គឺពិតជាខ្មៅងងឹតល្អណាស់។

បើសិនជាការប៉ាន់ប្រមាណចេញមក iPhone ដែលធំជាងនេះនឹងតំណាងឱ្យការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Apple ក្នុងការផ្តល់ចំណង់ចំណូលចិត្តដល់អតិថិជនចំពោះអេក្រង់ដែលធំជាងមុន ដោយសារអ្នកនិយមប្រើពឹងផ្អែកលើស្មាតហ្វូន ដើម្បីមើល និងថតវីដេអូ និងថតរូបគ្រប់ទីកន្លែង។

ទូរស័ព្ទ iPhone X ដែលជាម៉ូដែលដែលត្រូវបានរចនាឡើងយ៉ាងប្រណីតកាលពីរដូវស្លឹកឈើជ្រុះកាលពីពេលកន្លងមកនោះបានកម្ចាត់ប៊ូតុង Home និងបានណែនាំនូវបច្ចេកវិទ្យាសម្គាល់មុខ ដើម្បីដោះសោទៀតផង។ វាគឺជាស្មាតហ្វូនទីផ្សារដំបូងគេបង្អស់ដែលទាមទារតម្លៃចាប់តំាង ១ ពាន់ដុល្លារឡើងទៅទើ​បទិញបាន។ បើទោះបីជា iPhone X មិនបានបំពេញនូវការរំពឹងទុកនៃការលក់ខ្ពស់របស់អ្នកវិភាគក៏ដោយក៏វាមានកម្រិតគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុន Apple បង្កើតម៉ូដែលធំជាងមុនដែលតម្លៃរបស់វាត្រូវបានគេរំពឹងថានឹងបង្ហាញនៅថ្ងៃពុធនេះ។

ការលក់ស្មាតហ្វូននៅទូទាំងពិភពលោកបានកើនឡើងត្រឹមតែ ២ ភាគរយប៉ុណ្ណោះក្នុងអំឡុងពេលនោះ។ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវ Gartner Inc ។ ក្នុងត្រីមាសទី ២ ដែលជាការយឺតយ៉ាវសម្រាប់ Apple ក្រុមហ៊ុនអេឡិចត្រូនិក Huawei Technologies របស់ចិនបានវ៉ាដាច់ក្រុមហ៊ុននេះ ក្នុងនាមជាអ្នកលក់ស្មាតហ្វូនធំលំដាប់ទី ២ លើការគណនារបស់ក្រុមហ៊ុន Gartner ។ ចំណែកក្រុមហ៊ុន Samsung នៅតែបន្តនាំមុខគេដដែល៕

adverise with khmeread