adverise with khmeread 1

​គ្រូ Chelsea និយាយថា Terry នឹង​ជួប​ការលំបាក​ដើម្បី​បំបែក​ស្នេហា​រវាង Ivanovic និង Cahill នៅ​តំបន់​ការពារ​

ប្រធាន​ក្រុម​តោ​ខៀវ​កីឡាករ John Terry នឹងមិន​ត្រូវបាន​ធានា​កន្លែង​របស់គាត់​វិញ​ឡើយ​នៅពេលដែល​គាត់​ជា​ពីរ​បួស​បន្ទាប់​ខ្សែការពារ Branislav Ivanovic និង Gary Cahill បានធ្វើ​ឲ្យ​លោក Guus Hiddink ពេញចិត្ត​អំឡុង​អវត្តមាន​របស់គេ​។​

​អ្នក​ទាំងពីរ​បាន​លេង​ជាមួយគ្នា​នៅ​តំបន់​ខ្សែការពារ​កណ្តាល​កាលពី​បី​ប្រកួត​មុន​ចាប់តាំងពី Terry ទទួលរង​របួស​មក​។​

​លោក Hiddink កំពុង​ពិចារណា​ការប្រកួត​ម្ខាង​ប្រាំ​ឬ​ប្រាំមួយ​នាក់​នៅ​ជំរុំ​ហ្វឹកហាត់ Cobham ដើម្បី​ធ្វើតេស្ត​កាយសម្បទា​របស់ Terry សម្រាប់​ត្រៀម​ការប្រកួត Champions League ជើង​ទី​ពីរ​នៅ​ទឹកដី Stamford Brdige ជាមួយ​ក្រុម Paris Saint-Germain ដែល​ពួកគេ​ចាញ់ ២-១ កាលពី​ជើង​ទីមួយ​។​

Terry កំពុងតែ​វិលត្រឡប់​មក​ចូលរួម​ហ្វឹកហាត់​វិញ ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់​រូបនេះ​ទទួលស្គាល់ថា គាត់​កំពុង​ប្រឈមមុខ​នឹង​ការលំបាក​ថា​តើ​គួរតែ​បំបែក​ដៃគូ​ខ្សែការពារ Ivanovic និង Cahill ឬ​យ៉ាងណា​។​

​គាត់​បាន​និយាយ​អំពី​ដៃគូ Ivanovic និង Cahill ថា "​វា​គ្មានអ្វី​ថ្មី​ទេ​សម្រាប់ Branislav ដើម្បី​លេង​ក្នុងតួនាទី​នេះ​! គាត់​ធ្វើ​បានល្អ​! គាត់​អាច​លេង​ជា​ខ្សែការពារ​ឆ្វេង​និង​ស្តាំ​និង​កណ្តាល​។ គាត់​ធ្វើ​បានល្អ​ជាមួយ Cahill​។ នេះ​ជាការ​រួមបញ្ចូល​គ្នា​ដ៏​ល្អ​"​។​

​គាត់​បាន​បន្តទៀតថា "​ពួកគេ​បាន​ជួយ​ជំរុញ​ក្រុម​។ ពួកគេ​ចូលចិត្ត​បិទ​យ៉ាងរឹងមាំ និង​លេង​បាល់​ធម្មតាៗ​ក្នុង​តំបន់​សម្រាប់​ស្តារ​ការលេង​ឡើងវិញ​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់