Real Madrid ចូលរួមប្រជែងជាមួយ Tottenham និង Barcelona ដើម្បីផ្ទេរកីឡាករ Frenkie De Jong ពីក្លឹប Ajax

          កីឡាករ​វ័យ​ក្មេង​ Frenkie De Jong របស់​ហូឡង់បាន​ទាក់ទាញចំណាប់អារម្ម​ណ៍​ពី​ក្លឹបធំៗមួយចំនួន​នៅ​តំបន់​អឺរ៉ុប​ ស្របពេលដែល​ក្លឹប Real Madrid នឹងចូល​រួម​ប្រ​ជែង​ជា​មួយ​ក្លឹប Barcelona និង​ក្លឹប Tottenham ដើម្បី​តាម​ប្រមាញ់​កីឡាករ​វ័យ​ក្មេង​រូបនេះ។

          ខ្សែបម្រើ​វ័យ២១​ឆ្នាំ​របស់​ក្លឹប Ajax រូបនេះ​បានតំណាង​ឲ្យ​ប្រទេសហូឡង់​នៅ​គ្រប់កម្រិត​ប្រកួត បន្ទាប់ពី​បង្ហាញមុខ​លើកដំបូង​ក្នុង​ក្រុម​ឈុតធំ​កាលពីសប្តាហ៍​មុន។ កីឡាករ​រូបនេះទទួល​បាន​ការចាប់អារម្មណ៍​ បន្ទាប់ពី​ត្រូវ​បាន​ប្តូរ​ចូល​និង​ជួយ​បង្កើត​ឱកាស​រកគ្រាប់បាល់​ឈ្នះ​ក្រុម Peru ២-១ ។

          ទោះបីជាយ៉ាងណា Ajax ចង់រក្សាទុក​កីឡាករ​រូបនេះហើយគ្រប់ក្លឹបធំៗដែល​បាន​ទាក់ទង​មក​កីឡាកររូបនេះ​សុទ្ធតែទទួល​បាន​ចម្លើយ​ដូចគ្នា​ថា កីឡាករ​រូបនេះមិនមែនសម្រាប់លក់ទេ។

          ការព្យាយាមរួមទាំងសំណើររបស់ក្លឹប Barcelona និងក្លឹប Tottenham ​ត្រូវ​បាន Ajax ​ច្រាន​ចោល។ នៅពេលនេះ​ក្លឹប Real Madrid បាន​ចូល​រួម​ប្រជែង​យក De Jong ដែល​ហាក់ដូចជា​ពេញចិត្ត​នឹង​ក្លឹប Real Madrid ប៉ុន្តែ​ខ្សែបម្រើ​រូបនេះ​នៅ​សល់​កិច្ច​សន្យា​ជាមួយ​ក្លឹប Ajax រហូត​ដល់​ឆ្នាំ​២០២២ ដូច្នេះវាមិន​មែនជា​រឿង​ងាយ​ក្នុង​ការសម្រេចកិច្ច​ព្រមព្រៀងនេះទេ​៕

adverise with khmeread