Fabinho: Chelsea នឹងស្តាយក្រោយ ប្រសិនបើបោះបង់ Bakayoko

          អតីត​មិត្ត​រួម​ក្រុម Monaco កីឡាករ Fabinho បាន​អះអាងថា ក្លឹប​ Chelsea ​នឹង​ស្តាយក្រោយ​ បន្ទាប់ពី​បោះ​បង់​ចោលកីឡាករ Tiemoue Bakayoko ។

           ​​Bakayoko បាន​ចាកចេញពី​ក្លឹប Monaco មក​ចូល​រួម​ជាមួយ​ពហុកីឡាដ្ឋាន Stamford Bridge ក្នុង​កិច្ច​ព្រមព្រៀងផ្ទេរ៤០​លានផោន​ បន្ទាប់ពី​ធ្វើ​បាន​ល្អ​ ខណៈ​ពេល​ក្រុម Monaco លើកពាន​ក្របខណ្ឌ Ligue 1 និង​ឡើង​ដល់វគ្គ​ពាក់កណ្តាល​  ផ្តាច់ព្រ័ត្រ​ CL ដោយ​ទម្លាក់​ក្រុម Man City ។

          ប៉ុន្តែយុទ្ធនាការ​ដំបូង​របស់ខ្សែបម្រើ​អន្តរជាតិ​បារាំងរូបនេះក្នុងវិស័យបាល់ទាត់​អង់គ្លេសចាប់ផ្តើម​មិនបាន​ល្អទេ ហើយ​កីឡាករ​វ័យ​២៤​ឆ្នាំ​រូបនេះ​លេង​បាន​តែ​២៤​លើកប៉ុណ្ណោះ​ក្នុង​ចំណោម​២៨​ប្រកួត​ក្នុងលីក​​ ខណ:ក្រុម Chelsea បាត់បង់ឱកាស​លេងនៅ​ក្របខណ្ឌ CL។

 

          នៅ​ពេលនេះ Bakayoko បានចាប់ផ្តើម​លេងខ្ចីជើងនៅ​ក្លឹប AC Milan ពេញមួយ​រដូវកាល​ ហើយ​ប្រហែល​ជា​មិន​វិលមក​ Chelsea ​វិញទេ​ ខណៈពេល​ក្លឹបអ៊ីតាលី​នេះមាន​ជម្រើស​ផ្ទេរជា​អចិន្ត្រៃយ៍។

          កីឡាករ Fabinho ដែលជា​ផ្នែកមួយនៃ​ក្រុម Monaco មុន​ពេល​ខ្លួន​ផ្ទេរ​មក  ​ក្លឹប Liverpool ក្នុង​តម្លៃ​៤០​លាន​ផោន​នៅរដូវក្តៅនេះ​បាន​ការពារ​ដៃគូ​របស់ខ្លួន។កីឡាករ​អន្តរជា​តិប្រេស៊ីល​រូបនេះ​បាន​និយាយថា “​ខ្ញុំមិន​ជឿថា Bakayoko ​មាន​បញ្ហា​លំបាក​ច្រើននោះទេ។ ខ្ញុំ​មើល​ពីរបីប្រកួត​ឃើញ​ថា គាត់​លេង​ល្អ។ ខ្ញុំជឿថា ប្រសិនបើ​គាត់​វិលត្រឡប់​មក​អង់គ្លេស​ គាត់នឹង​ខ្លាំង​ជាងមុន​ ហើយ​នឹង​បង្ហាញគ្រប់គ្នា​ថា គាត់​អាចធ្វើបាន​ប៉ុណ្ណា”៕

adverise with khmeread