Tobe Alderweireld: ខ្ញុំចង់ប្រជែងយកកៅអីក្នុងក្រុមជម្រើសរបស់ Spurs និងមិនទាន់ចង់ចាកចេញទេ

            ខ្សែការពារ Toby Alderweireld បានអះអាងថា ខ្លួន​តែងតែយក​ចិត្ត​ទុកដាក់​ ដើម្បីទទួល​បាន​កៅអីក្នុងក្រុមជម្រើស​របស់ Spurs មក​វិញ​ជាជាង​គិត​គូពីការចាកចេញ។

          ទោះបីជាយ៉ាងណាខ្សែការ​ពារកណ្តាល​រូបនេះមិន​បាន​យល់ព្រមនឹង​លក្ខ ខណ្ឌនៃការពន្យារកិច្ច​សន្យា​ជាមួយ​ក្លឹប Spurs ទេ ដែលធ្វើឲ្យមាន​ការមានមន្ទិល​ថា កីឡាកររូប​នេះ​ អាចនឹងចាលចេញហើយទៅ​ចូល​រួម​ជាមួយ​ក្លឹប​ Man Utd នៅ​រដូវក្តៅ​នេះ។

          ស្របពេលដែលលោក Jose Mourinho កំពុង​តាម​រកខ្សែការ ពារម្នាក់​ទៀត​នោះ មាន​ការប៉ាន់ប្រមាណ​ប​ន្ត​កើតមាន​រហូត​ដល់​ថ្ងៃចុងក្រោយ​នៃ​រដូវកាល​ទិញដូរ ប៉ុន្តែ Toby អះអាងថា ខ្លួន​មិន​ទាន់​ចង់​ចាកចេញពី​ទីក្រុងឡុងដ៍​នៅឡើយ​ទេ និង​ផ្តោត​ការយក​ចិត្ត​ទុក​ដាក់​លើ​ការឈ្នះ​ការ​ប្រកួត។

          Toby បាន​និយាយថា “​គ្រប់គ្នា​និយាយគ្រប់ទីកន្លែង​ថា ខ្ញុំ​ចង់​ចាកចេញពី​  ក្លឹប Tottenham។ វាមិនពិតទេ។ នៅរដូវក្តៅនេះ ខ្ញុំ​បានដឹងថា ក្លឹប Spurs ចង់​រក្សាទុកខ្ញុំ។ ដូច្នេះខ្ញុំ​ត្រូវ​តែ​ប្រឹងប្រែង ដើម្បី​ដណ្តើម​យក​កៅអីក្នុងក្រុម​ជម្រើស​មក​វិញ។ ការ​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូង​ជាថ្មី​គឺជា​ជោគជ័យ​សម្រាប់​ខ្ញុំ​”៕

adverise with khmeread