Jamie Carragher: Marcus Rashford គួរតែចាកចេញពី Man Utd ដើម្បីមានឱកាសក្លាយជាកីឡាករឆ្នើម

          Jamie Carragher ជឿថា កីឡាករវ័យក្មេង Marcus Rashford គួរតែ​ចាកចេញពី​ក្លឹប​ Man Utd ប្រសិនបើចង់សម្រេច​បំណង​​​ក្លាយ​ជា​កីឡាករ​លំដាប់ពិភព​លោក។

          កីឡាករ​វ័យ​២០​ឆ្នាំ​រូបនេះ​រកបាន​គ្រាប់បាល់​ឈ្នះ​សម្រាប់​ក្រុម​អង់គ្លេស​ អំ ឡុង​ពេលប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ស៊្វីស​កាល​ពីយប់ថ្ងៃអង្គារ។ ទោះបីជា​យ៉ាងណា Rashford មិន​ទំនងជា​មាន​ឱកាស​លេងជាកីឡាករ​បម្រុង​ឬចាប់ផ្តើ​មក្នុងក្រុមជម្រើស​នាពេល​ឆាប់ៗនេះទេ ស្របពេលដែល​កីឡាករ Romelu Lukaku នៅ​តែជា​ខ្សែប្រយុទ្ធជម្រើស​ទី​១​សម្រាប់​លោក Jose Mourinho ។​

          Carragher បាន​និយាយថា “ខ្ញុំ​នឹងមិន​បាន​ឃើញ​ Rashford អាចដណ្តើម​តំណែង​ Lukaku បាន​ទេ ដរាបណា Rashford នៅទីនេះ​បន្តទៀត។ ​Everton គឺជាក្លឹបមួយ​ដែល​កីឡាករ​ដូចជា​ Rashford ដឹងថា ខ្លួន​អាចមាន​ឱកាស​លេង​រាល់សប្តាហ៍​”៕

adverise with khmeread