ផេកហ្វេសប៊ុកមួយនៅអាមេរិកជំរុញប្រជាជនឱ្យត្រៀមកាំភ្លើងបាញ់ព្យុះកំបុតត្បូង Florence ដែលនឹងវាយប្រហាររដ្ឋ Carolina នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ

ក្នុងខែកញ្ញាឆ្នាំមុន របាយការណ៍ហ្វេសប៊ុកជាច្រើនរាប់មិនអស់ត្រូវបានរាយការណ៍ថា ធ្វើឡើងដោយ "អ្នកស្នេហាជាតិ" ដែលចង់បាញ់កាំភ្លើងរបស់ពួកគេដាក់ព្យុះ Irma ដើម្បីបំភ័យវាឱ្យទៅឆ្ងាយ។

ក្នុងផុសមួយនៅលើបណ្ដាញសង្គម Twitter របស់មន្រ្តីប៉ុស្ដិ៍ប៉ូលិស Pasco County Sheriff បានជំរុញឱ្យមនុស្សកុំឱ្យចេញក្រៅ និងបាញ់កាំភ្លើងដាក់ព្យុះ Irma ឱ្យសោះ។

នៅលើផុសរបស់មន្ត្រីប៉ូលិសនោះរួមមានទាំងដ្យាក្រាម ដែលបង្ហាញថា ការបាញ់កាំភ្លើងដាក់ព្យុះ Irma អាចនឹងបញ្ចប់ទៅដោយគ្រាប់កាំភ្លើងត្រឡប់មកកន្លែងអ្នកដែលបាញ់វិញប៉ុណ្ណោះ។

ក្នុងផុសមួយដែលជំរុញមនុស្សឱ្យទៅបាញ់ព្យុះ Florence ផុសដោយ Ryan Strumpf កាលពីថ្ងៃទី ១១ កញ្ញាក្នុងទីក្រុង Richmond រដ្ឋ Virginia បច្ចុប្បន្នមានអ្នកចូលរួម ២ ម៉ឺននាក់ និង ៥ ម៉ឺននាក់ចាប់អារម្មណ៍នឹងព្រឹត្តិការណ៍។

គួររំលឹកថា ព្យុះកំបុតត្បូង Florence រំពឹងវាយប្រហាររដ្ឋ North Carolina និង រដ្ឋ South Carolina នៅព្រឹកថ្ងៃព្រហស្បតិ៍ ម៉ោងនៅអាមេរិក៕

adverise with khmeread

អ្នកនឹងចូលចិត្ត