adverise with khmeread 1

Ruben Loftus-Cheek ចុះ​កុងត្រា​ថ្មី​ជាមួយ Chelsea

​ក្រុមបាល់ទាត់ Chelsea បានប្រកាសថា កីឡាករ Ruben Loftus-Cheek បាន​ចុះកិច្ចសន្យា​ថ្មី​ជាមួយ​ក្លឹប​ហើយ​។​

​កីឡាករ​ខ្សែបម្រើ​មាន​សមត្ថភាព​រូបនេះ​បាន​បន្តពេល​វេលា​របស់​គាត់​ជាមួយ​តោ​ខៀវ​រហូតដល់​ឆ្នាំ ២០២១​។​

​តារា​វ័យ ២១ ឆ្នាំ​រូបនេះ​បាន​និយាយថា "​ខ្ញុំ​ពិតជា​រីករាយ​ខ្លាំងណាស់​ដែល​បាន​ចុះ​កុងត្រា​ថ្មី​នៅ Chelsea និង​ការផ្តោត​របស់ខ្ញុំ​គឺ​ធ្វើការ​ហ្វឹកហាត់​ឲ្យ​ខ្លាំង​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ជំរុញ​និង​បង្ហាញខ្លួន​របស់ខ្ញុំ​នៅក្នុង​ក្រុម​"​។​

Loftus-Cheek បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​ក្លឹប​កាលពី​ឆ្នាំ ២០១៤ និង​បាន​លេង​ឲ្យ Chelsea បាន ១៣ ប្រកួត​ហើយ​។ គាត់​ក៏បាន​លេង​ឲ្យ​ជម្រើសជាតិ​អង់គ្លេស​អាយុ​ក្រោម ២១ ឆ្នាំ​ចំនួន​ប្រាំបី​ដង​ផងដែរ​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់