Apple បង្ហាញ iPhone ថ្មីបីប្រភេទ មានឈ្មោះថ្មីចែស iPhone XS, XS Max, XR តែអេក្រង់ធំៗសម្បើមណាស់

បន្ទាប់ពីមានពាក្យចចាមអារ៉ាមខ្លាំងពេក Apple បានប្រកាសផលិតផលថ្មីចំនួនបីរបស់ខ្លួនកាលពីថ្ងៃពុធ ក្នុងនោះរួមមាន iPhone XS, iPhone XS Max និង iPhone XR។ 

iPhone XS បានរក្សាទុកនូវការរចនាដើមរបស់ iPhone X រួមមានទាំងអេក្រង់ OLED ទំហំ ៥,៨ អ៊ីញ និងដែកអ៊ីណុកសងខាង។ Apple ក៏បានផ្ដល់ជូននូវប្រភេទទូរស័ព្ទដៃធំជាមួយនឹងអេក្រង់ OLED ទំហំ ៦,៥ អ៊ីញហៅថា iPhone XS Max ដែលវាមានទំហំប៉ុន iPhone 8 Plus។

iPhone XS និង XS Max នឹងមកជាមួយនូវជម្រើសបីពណ៌ដូចជាពណ៌ទឹកប្រាក់ ពណ៌ប្រផេះ និងមាស។ ប៉ុន្ដែសម្រាប់ពណ៌ទឹកមាស គឺខុសពី iPhone មុនៗ។

នៅមាន iPhone XR មួយទៀតដែលមានអេក្រង់ប្រភេទ LCD ទំហំអេក្រង់ ៦,១ និងតួអាលុយមីញ៉ូម និងមានខ្នងកញ្ចក់ជំនួសដែកអ៊ីណុក និងកញ្ចក់ពីលើដូច XS និង XS Max ដែរ។ ហើយមកនូវជាមួយជម្រើសពណ៌ដូចជា ស ខ្មៅ ផ្កាថ្ម លឿង ខៀវ និងក្រហម។ ចំណែកឯតម្លៃរបស់វាវិញ គឺ ៧៤៩ ដុល្លារ។

iPhone XS នឹងចាប់ផ្ដើមជាមួយនឹងតម្លៃ ៩៩៩ ដុល្លារអាមេរិកសម្រាប់ទំហំផ្ទុកទិន្នន័យ ៦៤ ជីហ្គាបៃ ចំណែកឯ iPhone XS Max តម្លៃចាប់ផ្ដើម ១.០៩៩ ដុល្លារអាមេរិក។

អ្វីដែលកត់សម្គាល់ផងដែរនោះ គឺថា iPhone XS និង XS Max មានកាមេរ៉ាភ្លោះទាំងមុខ និងក្រោយ ហើយចំណែកឯ iPhone XR មានកាមេរ៉ាតែមួយប៉ុណ្ណោះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត