នារីម្នាក់អាយុប្រហែល២០ឆ្នាំបញ្ចប់ជីវិតដោយលោតពីលើដំបូលសណ្ឋាគារកម្ពស់១២ជាន់

​ភ្នំពេញ ៖ នារីម្នាក់បានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីលោតពីលើសណ្ឋាគារ ជាន់ទី១២ បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលា១០ និង១០យប់ ថ្ងៃទី១២ ខែកញ្ញា  ឆ្នាំ២០១៨ ត្រង់ចំណុចមុខអង្គភាព​ទូរគមនាគមន៍កម្ពុជា តាមបណ្តោយផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​សមត្ថកិច្ចនិយាយថា សាកសពនារីខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ប៉ុន្តែតាមការសន្និដ្ឋាន នាងមានវ័យប្រហែល២០ឆ្នាំ បានលោតពីជាន់ទី១២ នៃអាគារ ដឺ លីតហ៍ ហូថែល & ស្វីតស៍​។ 

​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុ បានឱ្យ​ដឹងថា គេបានឃើញនារី រងគ្រោះធ្លាក់ពីលើ ហូថែលដែលមានកម្ពស់១២ជាន់ ( ដំបូលលើគេទាំងអស់ ) ធ្លាក់មកដល់ដី បែកមុខបែកក្បាលស្លាប់ភ្លាមៗ​ ដោយមិនដឹងថាជាករណីឃាតកម្ម ឬក៏ករណីអត្តឃាតនោះទេ​។ 

​បន្ទាប់មកទៀតសារព័ត៌មាន បានសាកសួរព័ត៌មានពីសន្តិសុខ ដែលយាមនៅសណ្ឋាគារនោះបានប្រាប់ថា នារីរងគ្រោះនោះមិនដែលឃើញមកស្នាក់នៅ ក្នុងហូថែល
នេះទេ ទើបតែឃើញមករសៀលថ្ងៃកើតហេតុនេះ​។ 

​ប្រភពដដែលបានបន្តទៀតថា រូបគាត់មិនបានសួរនាំមិនដឹងថាជាជនជាតិ ស្អីនោះដែរ​។ សូម្បីតែអ្នកទទួលភ្ញៀវឱ្យភ្ញៀវដេកបន្ទប់ណាក៏គេឆ្លើយថាមិនដឹងដែរ ​​ក្រោយមកសមត្ថកិច្ចមូលដ្ឋានចុះមកដល់ ហើយក៏ទាក់ទងទៅសមត្ថកិច្ចខាងកោសល្យវិច័យមកពិនិត្យត្រឹមតែឃើញបែកមុខបែកក្បាលតែប៉ុណ្ណោះ មិនមានសំបុត្រសម្គាល់អត្តសញ្ញាណឡើយ និងយកសាកសពទៅវត្តស្ទឹងមានជ័យដើម្បីពិនិត្យបន្តទៀត ហើយរង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី​៕

 

adverise with khmeread