កម្មករជីកអណ្តូងម្នាក់ស្លាប់ដោយសារម៉ាស៊ីនជីកអណ្តូងសង្កត់ចំក្បាលលើស្ពានព្រែកក្តាម

កណ្តាល ៖ កម្មករជីកអណ្តូងម្នាក់ ក្នុងចំណោច៤នាក់បានរងគ្រោះបែកក្បាលស្លាប់នៅនឹងកន្លែង ខណៈកំពុងអង្គុយលើកន្ទុយរ៉ឺម៉កសណ្តោងដឹកម៉ាស៊ីនជីកខួងអណ្តូងមួយគ្រឿងក្រឡាប់ សង្កត់កិនចំក្បាលបែក លើស្ពានព្រែកក្តាម កាលពីវេលាម៉ោង២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅចំណុចលើស្ពានព្រែកក្តាម តាមបណ្តោយផ្លូវជាតិលេខ៥ ស្រុកពញាឮ ខេត្តកណ្តាល។

​សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះ អឹង ផាត ភេទប្រុស​ អាយុ៤៩ឆ្នាំជនជាតិខ្មែរ មុខរបកម្មករ ខួងអណ្តូង​ មានស្រុកកំណើត នៅភូមិចំបក់ជ្រុំ ឃុំជ្រេស​ ស្រុកមេសាង  ខេត្តព្រៃវែង​។ 

​តាមសម្តីពីបុរសម្នាក់រួមដំណើរជាមួយបានឱ្យដឹងថា មុនកើតហេតុមានរថយន្តកូរ៉េធុនធំមួយគ្រឿង បើកបរដោយបុរសម្នាក់ រួមដំណើរ ដោយបុរស៣នាក់ទៀតដែលអង្គុយនៅលើរ៉ឺម៉កសណ្តោងដឹកម៉ាស៊ីនជីកអណ្តូង ចេញពីខេត្តកំពង់ចាមចូលមកក្នំពេញ ក្នុងទិសដៅពីជើងទៅត្បូង​។ 

​លុះមកដល់ចំណុចកើតហេតុ គាប់ជួនផ្លូវកោងខ្លាំងផងនោះ បានក្រឡាប់កន្ទុយរ៉ឺម៉កដឹកម៉ាស៊ីន សម្រាប់ជីកអណ្តូង សង្កត់បុរសម្នាក់បែកក្បាលស្លាប់តែម្តង ចំណែកពីរនាក់ទៀតលោតទាន់ បានរងរបួសស្រាល រីឯអ្នកបើកបរមិនមានរងរបួសនោះទេ​។

​ក្រោយកើតហេតុ សមត្ថកិច្ចចុះមកពិនិត្យ រួចបានហៅរថយន្តស្ទួចយករថយន្តនិងម៉ាស៊ីននោះ ទៅរក្សាទុកនៅអធិការដ្ឋានស្រុកពញាឮរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់​។​ ដោយឡែកសាកសព សាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី​៕


 

adverise with khmeread