ឪពុកនិងកូនស្រីរាយសន្ទូចធ្លាក់ចូលក្នុងរណ្តៅអិចស្ការលង់ទឹកស្លាប់

​ព្រៃវៃង​ ៖​ មានករណីលង់ទឹកស្លាប់ពីរនាក់ពុកនិងកូនស្រី​ ត្រូវបានអ្នកស្រុកប្រទះឃើញ​ កាលពីព្រឹកថ្ងៃទី១៣ កញ្ញា ឆ្នាំ២០១៨នេះ​ នៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង​ ខេត្តព្រៃវែង​ ក្នុងរណ្តៅអិចស្ការ។ 

​សមត្ថកិច្ចនិយាយថា​ ជនងគ្រោះជាឪពុកឈ្មោះ រឿន រិត មានអាយុ៤៥ឆ្នាំ និង​កូនឈ្មោះ រិត ស្រីម៉ិច ភេទស្រី អាយុ១៤ឆ្នាំ​ មានទីលំនៅនៅភូមិពោធិរៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង។

​សមត្ថកិច្ចបន្តថា មូលហេតុដើររាយសន្ទូច ធ្លាក់ចូលរណ្តៅអិចស្ការ (អាអ៊ិចជីកដីជ្រៅៗ)។ បន្ទាប់មកសមត្ថកិច្ចនិងអ្នកស្រុកបាននាំគ្នាស្រង់សពពីក្នុងទឹកមកធ្វើកោសល្យពិច័យ​ រួចប្រគល់សពដល់ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread