រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូទាំងកម្រោលសម្លាប់បុរសម្នាក់ហើយបើករត់បាត់

​ភ្នំពេញ​ ៖​ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ម៉ូតូបណ្តាល​ឱ្យបុរស​ម្នាក់​ស្លាប់​នៅនឹងកន្លែងកើតឡើង​នៅវេលា​ម៉ោង៧ និង៥០នាទី​យប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅមុខ​បន្ទាយ​ ​ង៧០ តាម​បណ្តោយ​ផ្លូវជាតិ​លេខ៣ ស្ថិតក្នុង​សង្កាត់​ចោមចៅ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

​សមត្ថកិច្ចនិយាយថា​ យោងតាមអត្តសញ្ញាណបណ្ណនៅជាប់នឹងខ្លួនជនរងគ្រោះឈ្មោះ​ប្រាក់ បុរី​ ភេទប្រុស​ អាយុ៣៧​ ឆ្នាំ​ មានស្រុកកំណើត​ព្រែ​កតា​អុង១ ឃុំ​ពាម​ឧកញ៉ា​អុង ស្រុក​ល្វាឯម ខេត្តកណ្តាលបើកម៉ូតូម៉ាកស្មាស់ពណ៌ក្រហម-ខ្មៅស្លាកលេខភ្នំពេញ1AT-8502។ 

​សមត្ថកិច្ចបន្តថា​ ដំបូងម៉ូតូបើកបរតាមផ្លូវជាតិលេខ៣​ ពីត្បូងទៅជើងដល់ចំណុចខាងលើ​ ស្រាប់តែមានរថយន្តបង្កបើកពីជើងទៅត្បូងយ៉ាងលឿនបុកម៉ូតូបណ្តាលឱ្យស្លាប់រួចមក រថយន្ត​បាន​បើក​រត់គេចខ្លួន​បាត់តែម្តង។ សព​បានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី​​៕

adverise with khmeread