​ប៉ូលិស​ស្រុក​ភ្នំស្រួច​​បង្រ្កាប​ករណីជួញដូរសារធាតុ​ញៀនឃាត់មនុស្ស៦នាក់

​កំពង់ស្ពឺ​ ៖​ ទីតាំងសង្ស័យប្រព្រឹត្ដបទល្មើសជួញដូរ និងប្រើប្រាស់គ្រឿងញៀន ០១ កន្លែង ស្ថិតនៅក្នុងផ្ទះរបស់ឈ្មោះ ស្រេង ពិសិដ្ឋ ភេទប្រុស អាយុ​២៨ឆ្នាំ នៅភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច​ ត្រូវ​កម្លាំងប៉ូលិស​ធ្វើ​ការ​បង្រ្កាប​ កាលពី​វេលាម៉ោង​១០​ និង ៣០នាទី​ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ​ដោយឃាត់បានមុខសញ្ញាសង្ស័យពាក់ព័ន្ធ​ចំនួន ០៦​ នាក់​​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ១.ឈ្មោះ ស្រេង ពិសិដ្ឋ ភេទប្រុស​ អាយុ​ ២៨ឆ្នាំ​(ជាម្ចាស់ផ្ទះ), ២.ឈ្មោះ ឃុន សុផា ភេទប្រុស​ អាយុ​១៩ឆ្នាំ​ នៅភូមិ​ ក្រាំងល្ហុង​ ឃុំមហាសាំង, ​៣.ឈ្មោះ កែវ សុភ័ក្ដ្រា ភេទប្រុស​ អាយុ​១៩ឆ្នាំ នៅ​ភូមិក្រាំងល្ហុង​ ឃុំមហាសាំង​, ៤.ឈ្មោះ លី​ បញ្ញាកា ភេទស្រី អាយុ​​២៩ឆ្នាំ នៅភូមិតាំងស្រឡៅ (ថ្នល់រទេះភ្លើង) ឃុំតាំងស្យា, ៥.ឈ្មោះជា រដ្ឋា ភេទស្រី  អាយុ ២៧ ឆ្នាំ នៅភូមិតាំង​ស្រឡៅ (ថ្នល់រទេះភ្លើង)​ ឃុំតាំងស្យា និង៦- ឈ្មោះ ជា វណ្ណា ភេទស្រី អាយុ​​២៧នៅភូមិតាំង​ស្រឡៅ (ថ្នល់រទេះភ្លើង) ឃុំតាំងស្យា។ 

​សមត្ថកិច្ច​ធ្វើ​ការ​ឆែកឆេររកឃើញនៅក្នុងផ្ទះមាន​ ម្សៅក្រាមពណ៌ស​ ថ្លាចំនួន ១០កញ្ចប់(សង្ស័យជា​គ្រឿងញៀន), កន្ត្រៃកាត់ ០២​ គ្រឿង​, ថង់ប្លាស្ទិច ចំនួន​  ០២​ ដុំ,អាវុធកែច្នៃ ស្នប់ខ្យល់ ​០១ ដើម, ទូរស័ព្ទ​ដ ចំនួន​០២គ្រឿង, ខ្សៀជក់គ្រឿងញៀន  ០៥​ , ដែកកេះ ០៣ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ 

​តាមការបញ្ជាក់​ពីលោកវរៈសេនីយ៍​ឯក​ សាយ​ ប៊ុន​ថន​អធិការ​​ស្រុក​ បានឱ្យដឹងថា​ ដោយមាន​ការផ្ដល់ព័ត៌មានពីសំណាក់ភ្នាក់ងារពលរដ្ឋល្អកម្លាំង​បានធ្វើ​ការស្រាវជ្រាវ​រហូតឈានដល់បង្រ្កាបបានដូ​ច​ពេលនេះ។ 

​បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង​ ស្រុក​បាន​កសាងសំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យជំនាញខេត្ដ​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​៕


 

adverise with khmeread