ទំនងងងុយដែកបើករថយន្តចូលផ្ទះអ្នកស្រុករបួសម្នាក់

​ប៉ៃលិន​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកចូលផ្ទះប្រជាពលរដ្ឋ ​នៅចំណុចភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បណ្តាលឱ្យមានមនុស្សរងរបួសស្រាល ម្នាក់ និងខូចខាតផ្ទះប្រជាពលរដ្ឋ ព្រមទាំងសម្ភារ:ក្នុងផ្ទះមួយចំនួន កាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨​។

​ប៉ូលិសនិយាយថា​ ជនបង្កឈ្មោះ ស៊ីន សាវិន ភេទប្រុស អាយុ​៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបររថយន្តម៉ាក PAJERO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2B-1520 ពីទិសខាងត្បូងទៅជើង។

​ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះឈ្មោះ អែល មីន ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

​បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ចំណែករថយន្តត្រូវបានជំនាញចរាចរណ៍ នៃអធិការដ្ឋានប៉ូលិសក្រុងប៉ៃលិន យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំការដោះស្រាយ​៕


adverise with khmeread