ប៉ូលិសស្រុកឈូកឃាត់ជនសង្ស័យ ០៣ នាក់ដកហូតបានថ្នាំញៀន​ ២៩ កញ្ចប់

​កំពត ៖ កម្លាំងប៉ូលិសជំនាញខេត្ត សហការជាមួយកម្លាំងប៉ូលិសស្រុកឈូក បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឋិតក្នុងភូមិក្រាំងរលួស ឃុំក្រាំងស្នាយ ស្រុកឈូក ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ និងដកហូតបានថ្នាំញៀនចំនួន ២៩ កញ្ចប់ ស្មើនឹង ២,៧៩ ក្រាម​ នាថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៣ និង១០​នាទី​រសៀល​។ 
                                                                                                                  
​ប៉ូលិសនិយាយថា​ ជនសង្ស័យ១.ឈ្មោះ គិន វ៉ន ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ)​, ២.ឈ្មោះ យី សេង (ហៅយក្ស) ភេទប្រុស អាយុ ២៥ ឆ្នាំ នៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក និង៣.ឈ្មោះ វ៉ន់ លីហួរ ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិទឹកថ្លា ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ​។              
                                             
​បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់​៕

adverise with khmeread