adverise with khmeread 1

​ទីបំផុត​បាន​លេង​ហើយ​! Pato នឹង​លេង​ឲ្យ Chelsea ក្នុងការ​ប្រកួត​ជាមួយ Norwich

​លោក Guus Hiddink បាន​បញ្ជាក់ថា កីឡាករ Alexandre Pato កំពុង​ស្ថិតនៅ​ជួរមុខ​ដើម្បី​បង្ហាញខ្លួន​ជា​លើកដំបូង​ឲ្យ​ក្លឹប​ក្នុងការ​ប្រកួត​ជាមួយ​ក្រុម Norwich City ក្នុង​សប្តាហ៍​នេះ​បន្ទាប់ពី​ចាំ​អស់​រយៈពេល​ដ៏​យូរ​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ផ្លាស់​មក​ទឹកដី Stamford Bridge នៅ​ចុងខែ​មករា​ប៉ុន្តែ​នៅ​មិនទាន់បាន​លេង​ការប្រកួត​ផ្លូវការ​ណាមួយ​នៅឡើយ​។​

​លោក Hiddink បានបញ្ជាក់​ទៀតថា ជាមួយ​កីឡាករ Diego Costa នឹងត្រូវ​ឲ្យ​សម្រាក Pato នឹង​ស្ថិតក្នុង​ក្រុម​ដើម្បី​បង្ហាញខ្លួន​ឲ្យ​ក្លឹប​ពី​កៅអី​បម្រុង​៕

adverise with khmeread
ប្រភព៖ មេត្រូ

មតិយោបល់