កីឡាករអាមេរិក Matt Miazga របស់តោខៀវ Chelsea លេងក្បាច់ឌឺមួយនេះ ធ្វើឱ្យកីឡាករកន្តឿរបស់ម៉ិកស៊ិកឈឺចាប់ពេញតារាង

កីឡាករ Matt Miazga បានពន្យុះឱ្យមានភាពតានតឹងដោយការចម្អកទៅលើកម្ពស់របស់កីឡាករ Diego Lainez ខណៈដែលក្រុមជម្រើសជាតិអាមេរិក ប្រកួតទល់នឹងម៉ិកសិក នៅក្នុងជំនួបមិត្តភាពអន្តរជាតិ។

ខ្សែការពារតោខៀវ Chelsea សញ្ជាតិអាមេរិក Miazga ដែលបច្ចុប្បន្នស្ថិតក្នុងកុងត្រាខ្ចីជើងនៅឯក្លឹបបារាំង Nantes បានម៉ាក់ងាយទៅលើកីឡាករកម្ពស់ ១,៦៧ម៉ែត្រ វ័យ១៨ឆ្នាំ សញ្ជាតិម៉ិកស៊ិក។

ដោយមានកម្ពស់ ១,៩៣ម៉ែត្រ កីឡាកររបស់តោខៀវមានកម្ពស់ខ្ពស់ស្រឡះបានប្រឈមមុខនឹង Lainez ដែលហាក់បានផ្តល់ភាពរីករាយគួរឱ្យកត់សម្គាល់ដល់ហ្វូងអ្នកគាំទ្រម្ចាស់ផ្ទះក្នុងកីឡដ្ឋាន Nashville ទឹកដីអាមេរិក មុនពេលដែលមិត្តរួមក្រុមកីឡាករទាំងពីរព្យាយាមការពារមិត្តរួមក្រុមរបស់ពួកគេរៀងៗខ្លួន៕


 

adverise with khmeread