ក្រុមហ៊ុនអាហារដ៏ធំរបស់ចិនធ្លាក់ចុះតម្លៃលើទីផ្សារយ៉ាងគំហុក បន្ទាប់ពីភ្ញៀវឃើញកណ្តុរងាប់នៅក្នុងស៊ុប

ភោជនីយដ្ឋានចិនមានសាខាជាច្រើនដ៏ពេញនិយមមួយបានបាត់បង់តម្លៃប្រមាណជា​ ១៩០លានដុល្លារក្នុងតម្លៃទីផ្សារ បន្ទាប់ពីស្រ្តីមានគត៌មួយរូបបានរកឃើញកណ្តុរងាប់មួយក្បាលនៅក្នុងស៊ុបរបស់នាង។

ភាគហ៊ុនរបស់ក្រុមហ៊ុនអាហារ Xiabu Xiabu បានឈានដល់កម្រិតទាបបំផុតក្នុងរយៈពេលស្ទើរជិតមួយឆ្នាំ បន្ទាប់ពីរូបថតនៃកណ្តុរងាប់ត្រូវបានស្រង់ចេញពីស៊ុប ជាមួយនឹងចង្កឹះភ្លាមៗបានរីករាលដាលពាសពេញបណ្តាញអនឡាញ។

សាខានៅក្នុងខេត្តសានទុងត្រូវបានផ្អាកជាបណ្ដោះអាសន្ន។

ហាងនេះត្រូវបានគេរាយការណ៍ថាបានផ្តល់ប្រាក់សំណងចំនួន ៥.០០០យ័ន (៧២៩ដុល្លារ) ទៅដល់នាង៕
 

adverise with khmeread