នារីស្បែកខ្មៅមាឌធំមកសំឡុតនារីស្បែកសមាឌល្អិត និងពន្យុះឱ្យវាយខ្លួន ដល់ពេលនាងវាយមែន ដេកស្អាត

អ្នករាំគាំទ្រកីឡាមួយរូបស្ថិតក្នុងឯកសណ្ឋាន បានវាយមេនាំរឿងចូលចិត្តធ្វើបាបអ្នកទន់ខ្សោយម្នាក់យ៉ាងចាស់ដៃ បន្ទាប់ពីនាងបាននិយាយម្តងហើយម្តងទៀតថា នាងមិនចង់វាយគ្នានោះឡើយ។

ក្មេងស្រីជំទង់ជាអ្នករាំគាំទ្រកីឡានិយាយថា "មិនមាននរណម្នាក់ចង់វ៉ៃគ្នាទេ គ្មាននរណាចង់វៃជាមួយឯងឡើយសម្លាញ់" មុនពេលដែលនាងត្រូវបានម៉ាត់មួយដៃចូលមុខ ដោយគូបដិបក្ខរបស់នាងនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា។

ក្មេងស្រីរងគ្រោះ Savannah Sprague ជាក់ស្តែងពិតជាមានកំហឹងយ៉ាងខ្លាំងក្លា ដោយវាយបកទៅវិញជាច្រើនដៃ និងថែមទាំងចាប់បោកគូប្រកួតដែលមានមាឌធំរបស់នាងរបស់ផ្ទប់ទៅនឹងដីទៀតផង។

នៅចំណុចនេះក្មេងស្រីមាឌល្អិតបានឡើងសង្កត់ពីលើគូបដិបក្ខរបស់នាង និងបន្តវាយយ៉ាងចាស់ដៃ ខណៈដែលដៃគូរបស់នាងហាក់មានភាពអស់សង្ឃឹមជាខ្លាំងក្នុងការតបត។

វីដេអូនេះមានភាពល្បីល្បាញជាខ្លាំងនៅលើអនឡាញ បន្ទាប់ពីត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Twitter កាលពីចុងសប្តាហ៍មុនដោយបងស្រីរបស់នាង Sierra Sprague៕


 

adverise with khmeread