អ្នកវិទ្យាសាស្ត្រអង់គ្លេសរកឃើញត្រីចម្លែក ៣ ប្រភេទ ឱ្យតែឡើងលើផ្ទៃទឹក ដឹងតែរលាយខ្លួន

អ្នកវិទ្យាសាស្ដ្រនៅសាកលវិទ្យាល័យ Newcastle University បានរកឃើញត្រីនៅបាតសមុទ្របីប្រភេទ ដែលប្រែប្រួលជាមួយនឹងបរិយាកាសខ្លាំង ដោយវានឹងរលាយភ្លាមៗនៅពេលយកវាមកលើគោក។

ត្រីទាំងនោះត្រូវបានគេរកឃើញអំឡុងពេលការរុករកនៅបាតសមុទ្រជ្រៅនៃសមុទ្រ Atacama Trench ដែលជាផ្នែកមួយជ្រៅបំផុតរបស់មហាសមុទ្រប៉ាស៊ីហ្វិកមានទីតាំងជិតឆ្នេរសមុទ្រប៉េរូ។ អ្នកស្រាវជ្រាវជាច្រើនបានប្រើកាមេរ៉ាទៅក្នុងសមុទ្រជម្រៅ ៧,៥ គីឡូម៉ែត្រ ជាកន្លែងដែលសីតុណ្ហភាពត្រជាក់ជាងគេនៅផ្ទៃលើដីទៅទៀត ហើយថែមទាំងមានសម្ពាធស្នូលផែនដី ដែលមនុស្សមិនអាចរស់រានមានជីវិតបាន។

ដោយសារតែលក្ខណៈបែបនេះ បាតសមុទ្រ Atacama Trench គឺសម្បូរទៅដោយជីវិតសត្វចម្លែករួមទាំងត្រីបីប្រភេទនេះ ដែលត្រូវបានគេស្គាល់វាថា ត្រី Atacama ខៀវ ផ្កាឈូក និងស្វាយ៕


 

adverise with khmeread