iPhone ថ្មីចេញភ្លាម ធ្វើឱ្យអ្នកចាំទិញខកចិត្តខ្លាំង ព្រោះមើលទៅអន់ជាងម៉ូដែលមុនៗឆ្ងាយ

កង្វះនៃភាពច្នៃប្រឌិតថ្មីបាធ្វើឱ្យទូរស័ព្ទដៃថ្មីរបស់ក្រុមហ៊ុន Apple ជួបការលំបាកក្នុងការទាក់ទាញអតិថិជន។

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះបានបង្ហាញទូរស័ព្ទដៃថ្មីចំនួន ៣ ម៉ាកនៅការិយាល័យ​ក​ណ្តា​លរបស់ខ្លួនក្នុងរដ្ឋកាលីហ្វ័រញ៉ា រួមមានទាំងម៉ាកថ្លៃបំផុត និងធំបំផុតរបស់ខ្លួន។

ក្រុមហ៊ុននេះបានបង្ហាញ iPhone Xs និង iPhone Xs Max ដែលមានអេក្រង់ធំជាងម៉ាកមុន iPhone X។

នៅក្នុងការប្រកាសផលិតផលថ្មីនោះគ្មានអ្វីខុសគ្នាទៅនឹងម៉ាកឆ្នាំ ២០១៧ ហើយគ្រាន់តែបង្ហាញមុខងារថ្មីៗដូចជា FaceID (បច្ចេកវិទ្យាសម្គាល់មុខ) និងអេក្រង់លយដល់គែមសងខាង និងគ្មានប៊ូលតុង Home តែប៉ុណ្ណោះ។

ក្រៅពីនោះនៅមានម៉ាកប្រភេទថោក គឺ iPhone Xr និងមាននាឡិកាដៃថ្មី Apple Watch 4 ក្នុងការប្រកាសផលិតផលថ្មីនោះផងដែរ។

មានអ្នកគាំទ្រជាច្រើនបានខកចិត្ត ដែលខំរង់ចាំមើលផលិតផលថ្មីរបស់ Apple ប៉ុន្ដែទូរស័ព្ទដៃថ្មីហាក់បីដូចជាមិនមានអ្វីប្លែកពីម៉ាកមុននោះឡើយ ហើយខ្នងកញ្ចក់ថ្មីមើលទៅឡើងស្រែង៉ោង៕
 

adverise with khmeread