Hugo lloris អាចនឹងការបាត់បង់តំណែងជាប្រធានក្រុមរបស់ក្លឹប Spurs

          អ្នក​ចាំទី Hogo Lloris កំពុង​តែប្រឹងប្រែង​សង្គ្រោះ​តំណែង​ប្រធាន​ក្រុម​របស់​ខ្លួន​ បន្ទាប់ពី​ព័ត៌មាន​លម្អិត​ស្តីពីការឃាត់ខ្លួន​ពេល​បើក​បរក្នុង​ស្ថានភាព​ស្រវឹង​​ត្រូវ​បាន​បង្ហាញជា​សាធារណៈ។

          Hugo គឺជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំង​អំឡុង​ពេល​ប្រកួត​វើលខាប់​កាល​ពីដើម​រដូវ​ក្តៅ​ នឹងត្រូវក្លឹប​របស់ខ្លួន​​ពិន័យ​ជា​ប្រាក់​៣០០.០០០ផោន​ គឺស្មើ​នឹង​ប្រាក់​ឈ្នួល​ពីរ​សប្តាហ៍​ បន្ទាប់ពី​រកឃើញ​កំហុស។

 

          តុលាការ Westminster Crown បើកសវនាការ​លើករណីរបស់អ្នកចាំទីរូបនេះ ដែល​សារភាពថា បាន​បើកបរលើសល្បឿនកំណត់ពីរដង​។ តុលាការបញ្ជាក់ថា កីឡាកររូបនេះ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹងខ្លាំង​រហូត​ដល់ត្រូវ​គេជួយ​គ្រាហ៍ចេញ​ពីរថយន្ត ថែមទាំងនិយាយមិន​ច្បាស់​ហើយ​ឈរក៏មិន​នឹងដែរ។

          អ្នកចាំទីរូបនេះបានបើកបរកាត់ភ្លើងស្តុបក្រហម​និង​រេចង្កូត​ទៅរក​រថយន្ត​ដែល​ចតស្ងៀម​ ស្របពេល​ប៉ូលិស​ដែល​បញ្ឈប់​កីឡាករ​រូបនេះ​រកឃើញ​ស្លាក ស្នាម​នៅលើ​រថយន្ត​ Porsche របស់​ខ្លួនផងដែរ ។

          នៅពេល​នេះ ក្លឹប​ Spurs នឹង​សម្រេចថា តើ​ត្រូវ​រក្សាតំណែង​ប្រធាន​ក្រុម​របស់​ Hugo ទៀត​ឬយ៉ាងណា៕

adverise with khmeread