Ruben Loftus Cheek: វីរបុរសរបស់ Chelsea លោក Gianfranco Zola កំពុងជួយខ្លួនឲ្យលេងបានល្អ

          ខ្សែបម្រើ​អង់គ្លេស​​ Ruben Loftus Cheek ​បាន​ខិតខំប្រឹងប្រែង​ ដើម្បី​ស្វែង​រកច្រកចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ដំបូង​របស់​ Chelsea ​ជាជាងខ្ចីជើងទៅ​ក្លឹប Crystal Palace ជា​លើក​ទី​២​។

          កីឡាករ​វ័យ២២​ឆ្នាំរូបនេះ​បាន​បង្ហាញ​មុខ​លើកដំបូង​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​នៅ​រដូវកាល​នេះ ដោយ​យក​ឈ្នះ​ក្រុម​ស្វ៊ីស ១-០ កាល​ពីថ្ងៃអង្គារ​។ Cheek បាន​លេងជាកីឡាករបម្រុង​សម្រាប់​ Chelsea អំឡុង​ប្រកួត​ជាមួយ​ក្រុម Huddersfield និង​ក្រុម Bournemouth។ កីឡាកររូបនេះចង់​បាន​ឱកាស​បង្ហាញមុខ​ញឹកញាប់​ជាមួយ​​ Chelsea​ ហើយ​ជឿថា Gianfranco Zola ដែល​ធ្លាប់សាងកេរ្តិ៍ឈ្មោះ​ច្រើនជាមួយ​ Chelsea ​នោះ គឺជា​បុគ្គល​ដែល​ខ្លួន​គួរ​រៀន​សូត្រតាម។

 

          Cheek បាននិយាយថា “​វាពិតជា​ពិបាក​រកគ្រូណាល្អជាង Zola ណាស់។ លោក Mauricio Sarri ជួយខ្ញុំ ហើយ​លោក Zola ក៏ជួយខ្ញុំរាល់ថ្ងៃដែរដើម្បី​ឲ្យ​រៀន​ឲ្យ​បាន​ឆាប់​តាមដែលអាចធ្វើទៅបាន​ ហើយ​វាគឺជាឱកាស​ដ៏ល្អសម្រាប់ខ្ញុំ”៕

adverise with khmeread