Nabil Fekir អះអាងថា នៅតែទទួលយកឱកាសផ្ទេរទៅក្របខណ្ឌ PL បន្ទាប់ពីរបរាជ័យក្នុងការផ្ទេរទៅ Liverpool

កីឡាករ​ Nabil Fekir បានអះអាងថា ខ្លួន​បាន​បំភ្លេចចោលរឿង​រ៉ាវខកចិត្តជុំវិញ​កិច្ចព្រមព្រៀងផ្ទេរមិន​បាន​សម្រេចទៅកាន់​ក្លឹប​ Liverpool ប៉ុន្តែ​ថា មិន​ទាន់​បិទទ្វារ​សម្រាប់ឱកាស​ផ្ទេរទៅ​កាន់​ក្របខណ្ឌ PL ​នៅពេល​អនាគតនោះទេ។

          កីឡាករវ័យ២៥​ឆ្នាំរូបនេះ​បាន​ពិនិត្យ​សុខភាពនៅ​ Liverpool ប៉ុន្តែ​កិច្ច​ព្រមព្រៀង​ត្រូវ​បាន​លុបចោលវិញ នៅពេលមាន​ការលើកឡើង​ថា Liverpool បារម្ភ​អំពី​បញ្ហា​របួស​ក្បាលជង្គង់​យូរអង្វែងរបស់កីឡាកររូបនេះ។

          ផែនការផ្ទេរតម្លៃ​៥៣លានផោនជាមួយ Liverpool ​នេះ​មិន​ត្រូវ​បាន​បន្តឡើង​វិញ​ បន្ទាប់ពី​ចប់​ការ​ប្រកួត​វើលខាប់នៅ​ប្រទេសរុស្ស៊ី​ ហើយ​ Fekir បាននៅបន្តជាមួយ​ក្លឹប Lyon របស់​បារាំង​ទៀត។

នៅពេលនេះ Fekir កំពុងផ្តោតការយក​ចិត្ត​ទុកដាក់​ពេញ​លេញ​លើ​យុទ្ធនាការ​ជាមួយ​ Lyon ហើយ​មិន​ចំណាយ​ពេល​ឥតប្រយោជន៍​គិត​ពីអ្វីដែល​អាច​កើត​មាន​នោះទេ។ Fekir បាន​និយាយថា “​ខ្ញុំ​បំភ្លេច​ចោលអ្វីដែល​បាន​កើត​ឡើង​ជាមួយ Liverpool ហើយ​ខ្ញុំ​បើកទំព័រ​ថ្វី​។ យើង​មិន​ត្រូវ​ឈប់ត្រឹមនេះទេ។ យើងត្រូវ​តែ​បោះជំហាន​ទៅមុខ​។ មាន​រឿង​ច្រើន​ដែល​ត្រូវ​ទទួល​យក"៕

adverise with khmeread