លោក Gareth Southgate: ក្នុងវ័យ ២០ឆ្នាំដូចគ្នា Rashford ធ្វើបានល្អជា Ronaldo និង Kane

          ខ្សែប្រយុទ្ធ Marcus Rashford ធ្វើ​បាន​ល្អជាងបើ​ធៀប​នឹង​កីឡាករ Cristiano Ronaldo និង​ Harry Kane នៅក្នុង​វ័យ​២០​ឆ្នាំដូចគ្នា​ ប៉ុន្តែ Rashford ​ត្រូវ​ការ​ការយក​ចិត្ត​ទុកដាក់បន្ថែម។

          នេះគឺជា​សារ​របស់អ្នក​ចាត់​ការ​​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ លោក Gareth Southgate ដែល​យល់ពី​អារម្មណ៍​ខកចិត្ត​របស់ Rashford ជាមួយ​ក្លឹប Man Utd ប៉ុន្តែ​លោកបញ្ជាក់ថា គេមិន​គួរ​បំភ្លេច​ចោល​កីឡាករ​ប្រកបដោយទេពកោសល្យ​ម្នាក់នេះទេ។

Ads by

          ជាថ្មីម្តងទៀត Rashford មាន​ការលំបាកក្នុងការប្រកួត​នៅ​រដូវកាល​នេះ​សម្រាប់​ Man Utd ប៉ុន្តែ​លោក Southgate និយាយថា ការបង្ហាញ​សមត្ថភាព​របស់ Rashford សម្រាប់ក្រុម​ជម្រើស​ជាតិ​អង់គ្លេសនៅ​សប្តាហ៍​នេះ នឹង​ផ្តល់កម្លាំង​ចិត្ត​ដល់កីឡាករ​រូបនេះ នៅ​ពេល​វិលត្រឡប់​ទៅ​បំពេញ​ភារកិច្ច​ក្រោម​ការដឹកនាំ​របស់​លោក Jose Mourinho វិញ។

          លោក Southgate អះអាងថា កីឡាករ​វ័យ២០​ឆ្នាំ​រូបនេះ​ហាក់ដូចជា​មិន​សូវ​មាន​ឱកាស​អភិវឌ្ឍខ្លួន​ទេ បើធៀបនឹង​ខ្សែប្រយុទ្ធ Harry Kane ដែល​ត្រូវ​បាន​លេង​ក្នុង​កិច្ច​សន្យា​ខ្ចីជើងបួន​លើក​កាលនៅក្មេង​មុន​ពេល​ក្លាយ​ជា​កីឡាករ​ឆ្នើម​ក្នុង​វ័យ​២១​ឆ្នាំ​។

          លោក​បាន​អះអាងបន្ថែមទៀតថា ស្របពេល​ Ronaldo ចាប់ផ្តើមលេង​ល្អសម្រាប់ក្រុម​ Manb Utd នៅ​ពេល​អ្នក​ទាំង​ពីរស្ថិតក្នុង​វ័យ​ដូចគ្នា​នោះ Rashford បាន​រកគ្រាប់បាល់​សម្រាប់ក្លឹបនិង​សម្រាប់ក្រុមជម្រើស​ជាតិ​រួច​ហើយ​។

          លោក Southgate បាន​និយាយថា “​ប្រាកដណាស់ Eashford គឺជា​កីឡាករ​ដែលមាន​ទេពកោសល្យ​។ យើង​ត្រូវតែ​ចងចាំ​ថា ក្នុង​វ័យដូចគ្នានេះ Kane មិនទាន់​​​លេងដល់​កម្រិត​កំពូល​សម្រាប់​ក្លឹប Spurs នៅឡើយ​ទេ”៕

adverise with khmeread