ប្រសិនបើមិនចង់លេបថ្នាំប៉ះពាល់សុខភាព អនុវត្តវិធីធម្មជាតិ ៧ ចំណុចនេះ ដើម្បីបំបាត់អាការៈងាប់លិង្គ (អសមត្ថភាពផ្លូវភេទ)

ប្រសិនបើអ្នកកំពុងអានអត្ថបទនេះ លោកអ្នកប្រហែលជាកំពុងមានបញ្ហាមិនអាចនិយាយចេញ នោះគឺ អសមត្ថភាពផ្លូវភេទ។ អសមត្ថភាពផ្លូវភេទក៏អាចហៅម្យ៉ាងទៀតថា ងាប់លិង្គ ឬ ជំងឺ ED ដែលវាធ្វើឱ្យសុភាពបុរសបាត់បង់ភាពថ្លៃថ្នូរក្នុងនាមជាបុរស ព្រោះមិនអាចមានការរួមភេទដ៏ស្កប់ស្កល់បានល្អ។ 

ក្រុមអ្នកជំនាញនិយាយថា ៧០ ភាគរយនៃការងាប់លិង្គគឺបង្កឡើងដោយបញ្ហាវេជ្ជសាស្ត្រ ដូចជា ជំងឺទឹកនោមផ្អែម កកខ្លាញ់លើបំពង់អាទែរធ្វើឱ្យឈាមហូរមិនស្រួលទៅកាន់លិង្គ បញ្ហាតម្រងនោម ជំងឺសរសៃឈាម និង បញ្ហាសរសៃប្រសាទជាច្រើនទៀត។ 

ដោះស្រាយបញ្ហាបង្កទាំងនេះបានគឺពិតជាជួយដោះស្រាយភាពអាម៉ាស់នេះបាន។ ដូច្នេះវាពិតជាសំខាន់ណាស់ដែលត្រូវទៅជួបវេជ្ជបណ្ឌិតជំនាញខាងងាប់លិង្គជួយព្យាបាល។ ប៉ុន្តែប្រសិនបើលោកអ្នកមិនចង់លេបថ្នាំ ឬ ទទួលទានអាហារបំប៉ន ដែលអាចមានផលប៉ះពាល់ដល់សុខភាព លោកអ្នកអាចអនុវត្តតាមគន្លឹះបែបធម្មជាតិខាងក្រោម ដើម្បីសម្រាលបញ្ហាអសមត្ថភាពផ្លូវភេទ។ 

១. កាត់បន្ថយស្ត្រេស តាមរយៈការស្តាប់តន្ត្រី ឬ ម៉ាស្សា ឬហាត់យ៉ូហ្គា។
២. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ ដូចជារត់ត្រឹកៗ ហែលទឹក ជិះកង់ ឬ លេងបាល់។ 
៣. គេងឱ្យបានឆ្អែតគ្រប់គ្រាន់រាល់យប់។ 
៤. ដោះស្រាយជម្លោះរវាងអ្នកនិងដៃគូ ព្រោះមិនអាចមានអារម្មណ៍រួមភេទបានទេ បើម្នាក់ៗឡើងគ្រែប្រៀបបីដូចធ្វើសង្គ្រាមនោះ។
៥. ផ្តាច់គ្រឿងស្រវឹង។ 
៦. សម្រេចកាមដោយដៃ ដើម្បីពង្រឹងសមត្ថភាពផ្លូវភេទឡើងវិញ តែត្រូវបញ្ចូលអារម្មណ៍ស្រើបស្រាលឱ្យបានច្រើន កុំបង្ខំ។ 
៧. សម្រកទម្ងន់ ដើម្បីទប់ស្កាត់កុំឱ្យកើតជំងឺធាត់ ឬជំងឺទឹកនោមផ្អែម ដែលជាកត្តានាំឱ្យងាប់លិង្គ៕

adverise with khmeread

អ្នកនឹងចូលចិត្ត