adverise with khmeread 1

Alves នឹង​ខកខាន​ការប្រកួត​ជាមួយ Rayo

​ខ្សែការពារ Dani Alves នឹងមិន​រួម​ដំណើរ​ទៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​ដើម្បី​ធ្វើការ​ប្រកួត​ជាមួយ​ក្រុម Rayo Vallecano នៅ​ពាក់កណ្តាល​សប្តាហ៍​នេះ​ទេ​។​

​តារា​អន្តរជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បានទទួល​កាត​លឿង​ជា​លើក​ទី​ប្រាំ​របស់គេ​កាលពី​ប្រកួត​ជាមួយ Sevilla ហើយនឹង​ត្រូវបាន​ផ្អាក​មួយ​ប្រកួត និង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​យើង​នឹងមិន​ឃើញ​វត្តមាន​របស់គេ​ឡើយ​។​

Alves បាន​ដូរ​ចូលក្នុង​តង់​ទី​ពីរ​ប៉ុន្តែ​មិនបាន​កន្លះ​ម៉ោង​ផង រូបគេ​ក៏​រៀបចំ​ខ្លួនឯង​ដើម្បី​ទទួលយក​កាត​លឿង​ពី​អាជ្ញាកណ្តាល​មួយ​ភ្លែត​កាលពី​ថ្ងៃអាទិត្យ​។ ដោយសារ​ជាប់​បម្រាម​បែបនេះហើយ កីឡាករ Aleix Vidal នឹង​ស្គាល់​រសជាតិ​លេង​ពេញ​តង់​បន្ទាប់ពី​បម្រាម​របស់ FIFA ត្រូវបាន​លើក​កាលពី​ខែមករា​៕

adverise with khmeread
ប្រភព៖ ម៉ាកា

មតិយោបល់