កំហុស ១២ យ៉ាងដែលអ្នកបានប្រព្រឹត្ត នៅពេលសាកថ្មទូរស័ព្ទ

បច្ចេកវិទ្យាកាន់តែទំនើប ទូរស័ព្ទដៃកាន់តែមានថ្មអាចប្រើបានយូរ ប៉ុន្ដែមនុស្សភាគច្រើនបង្កើតទម្លាប់អាក្រក់ដដែលៗ ដែលធ្វើឱ្យថ្មទូរស័ព្ទឆាប់អស់អាយុកាល។ ហើយខាងក្រោមនេះ គឺជាកំហុស ១២ ចំណុចដែលមនុស្សបានធ្វើ ដែលបណ្តាលឱ្យថ្មឆាប់ខូច។

. ពេលទិញភ្លាមគឺត្រូវយកមកប្រើភ្លាមៗ។ តាមពិតគឺមិនចាំបាច់សាកថ្មដល់ទៅ ៨ ម៉ោងនោះឡើយ ប៉ុន្ដែអ្វីដែលអ្នកមិនបានចាប់អារម្មណ៍នៅពេលទូរស័ព្ទដៃថ្មីចែស ស្រាប់តែឃើញថ្ម ៤០ ភាគរយ នោះហើយទើបបណ្តាលឱ្យថ្មឆាប់ខូច។ បើដូច្នេះ អ្នកត្រូវទៅក្រុមហ៊ុនដូរវិញភ្លាមៗ ដោយសារតែថ្មបែបនេះ គឺជាថ្មខូច។

២. វាមិនមានបញ្ហាអ្វីទាំងអស់នៅពេលអ្នកសាកថ្មផង លេងផងនោះ។ អ្វីដែលធ្វើឱ្យខូចថ្ម គឺនៅពេលថ្មអស់លោតពណ៌ក្រហម ទើបយកទៅសាក។ ធ្វើបែបនេះញឹកញាប់ថ្មនឹងខូច។

៣. ខ្លាចខូចថ្ម ដោយការប្រើឆ្នាំងសាកផ្សេងខុសពីម៉ាករបស់ទូរស័ព្ទ។ ពិតណាស់ ប្រសិនបើឆ្នាំងសាកនោះដំណើរការល្អ វាមិនបង្កឱ្យខូចថ្មទូរស័ព្ទរបស់អ្នកឡើយ។

. ការបិទទូរស័ព្ទញឹកនឹងធ្វើឱ្យថ្មទូរស័ព្ទរបស់អ្នកខូច។ ជាការពិតប្រសិនបើអ្នកបិទទូរស័ព្ទចោលរយៈពេលយូរ ថ្មទូរស័ព្ទនឹងខូច។ ប៉ុន្ដែប្រសិនបើថ្មរបស់អ្នកជិតអស់ហើយ អ្នកបិទវាចោលសិន ដើម្បីរង់ចាំសាកនោះមិនមានបញ្ហាឡើយ។

៥. អ្នកគិតថា ថ្មមិនទាន់អស់យកទៅសាកខូច នោះមិនពិតឡើយ។ ទោះថ្មរបស់អ្នកនៅសល់ ៩០ ភាគរយ ហើយយកទៅសាកម្តងទៀត ក៏ថ្មមិនខូចដែរ។ និយាយឱ្យខ្លី គឺសាកញឹកយ៉ាងណាក៏មិនខូចថ្មដែរ។

៦. អត់សាកថ្មរបស់អ្នកពេញមួយយប់ ដោយសារតែខ្លាចខូចថ្មទូរស័ព្ទ។ នេះមិនពិតឡើយ សាកថ្មមួយយប់ពេញ គឺមិនខូចឡើយ ហើយប្រសិនបើអ្នកសាកថ្មនៅពេលវាស្រកចុះនៅចន្លោះពី ៤០ ទៅ ៨០ ភាគរយ មានតែធ្វើឱ្យថ្មប្រើបានកាន់តែយូរអង្វែងថែមទៀត។

៧. ក្លាសេថ្មទូរស័ព្ទរបស់អ្នកឱ្យត្រជាក់ដើម្បីកុំឱ្យថ្មឆាប់ខូច។ នោះ គឺជាកំហុសដ៏ធំ វាមានតែសម្លាប់ថ្មរបស់អ្នកឱ្យឆាប់ខ្ទេចប៉ុណ្ណោះ។ សីតុណ្ហភាព ដែលធ្វើឱ្យអ្នកថ្មនៅល្អប្រើបានយូរ គឺមិនក្តៅពេកឬត្រជាក់ពេក។ ថ្មទុកនៅកន្លែងក្តៅពេកក៏ឆាប់ខូចដែរ។

៨. ការប្រើកម្មវិធី Task Manager ដើម្បីជួយឱ្យថ្មកាន់បានយូរ។ ទេ! នោះវាមិនអាចឡើយ កម្មវិធីមួយនេះអាចធ្វើឱ្យថ្មរបស់អ្នកឆាប់ខូចបាន។

៩. ខា្លចភ្លើងឆេះផ្ទះ ពេលដោតឆ្នាំងសាកចោលក្នុងព្រីភ្លើង។ មានករណីជាច្រើន ដែលអាចឱ្យអ្នកព្រួយបារម្ភក្នុងនោះរួមមាន ក្នុងផ្ទះមានសត្វចិញ្ចឹម ឆ្នាំងសាកមានសំឡេង ឬមានកន្លែងធ្លាយ ផ្ទះរបស់អ្នកពុំមានប្រព័ន្ធផ្ដាច់ភ្លើងពេលមានចរន្តឆ្លង និងផ្ទះរបស់អ្នកធ្លាយទឹកកន្លែងណាមួយ ដែលអាចប៉ះដល់កន្លែងសាកទូរស័ព្ទ។ ដូច្នេះ ឆ្នាំងសាកទោះដោតចោលក្នុងព្រីភ្លើងយូរយ៉ាងណាក៏មិនអីដែរ។

១០. អត់សាកថ្មកុំព្យូទ័រយួរដៃរបស់អ្នកគ្រប់ពេល ដោយសារខ្លាចខូចថ្ម។ ចម្លើយ គឺមិនដូច្នេះឡើយ។ សាកថ្មចោលប្រើចោលរហួត ក៏វាមិនខូចដែរ អ្វីដែលធ្វើឱ្យថ្មខូចនោះ គឺសីតុណ្ហភាពកុំព្យូទ័រឡើងក្តៅខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ថ្មរបស់អ្នក។

១១. ការប្រើអ៊ីនធឺណេតធ្វើឱ្យថ្មឆាប់ខូច? ជាការពិតគ្រាន់តែមើលវីដេអូ និងឆែកអ៊ីនធឺណេត គឺមិនខូចឡើយ អ្វីដែលធ្វើឱ្យថ្មីខូច គឺហ្គេមអនឡាញ។ ប្រសិនបើអ្នកត្រូវតែលេងហ្គេមអនឡាញនោះ បន្ទាប់មកអ្នកត្រូវបន្ថយពន្លឺឱ្យអស់ដើម្បីរក្សាថ្មឱ្យកាន់បានយូរ។

១២. ការបិទ Bluetooth, GPS និង Wifi ដើម្បីជួយឱ្យថ្មកាន់បានយូរ។ អ្នកមិនត្រូវធ្វើដូច្នេះឡើយ ដោយសារតែឧបករណ៍ទាំងនោះ ត្រូវបានបង្កើតដើម្បីឱ្យវាស៊ីថ្មតិច ដូច្នេះគ្មានអ្វីដែលអ្នកត្រូវបារម្ភឡើយ បើកវាចោលទៅ មិនអីទេ៕

adverise with khmeread

អ្នកនឹងចូលចិត្ត