លោកពូទីនពិនិត្យមើលដោយផ្ទាល់នូវសមយុទ្ធយោធាដ៏ធំបំផុតរបស់រុស្ស៊ី ដោយមានកងទ័ព ៣០ ម៉ឺននាក់ រថក្រោះ ៣៦.០០០ គ្រឿង និងយន្តហោះ ១.០០០ គ្រឿងចូលរួម

លោកវ្ល៉ាឌីមៀរពូទីនបានធ្វើដំណើរទៅកាន់តំបន់ស៊ីបេរីនៅចុងបូព៌ាប្រទេសកាលពីថ្ងៃព្រហស្បតិ៍ដើម្បីពិនិត្យមើលព្រឹត្តិការណ៍សមយុទ្ធទ្រង់ទ្រាយធំ Vostok 2018 ដែលឈានចូលថ្ងៃទី៣។

ប្រធានាធិបតីរុស្ស៊ីបានមើលកងទ័ព ៣០០.០០០ នាក់ រថក្រោះ ៣៦.០០០ គ្រឿង និងយន្តហោះ ១.០០០ គ្រឿងធ្វើសមយុទ្ធនៅតំបន់ហ្វឹកហាត់ Tsugol ក្បែរព្រំដែនជាមួយប្រទេសចិន។

លោកពូទីនក៏បានមើលការដើរក្បួនយោធាដ៏ធំ ដែលក្នុងនោះកងទ័ពរុស្ស៊ីដើរតម្រង់ជួរជាមួយសមភាគីចិននិងម៉ុងហ្គោលីរបស់ពួកគេ។

បន្ទាប់ពីការដើរក្បួននេះលោកបាននិយាយទៅកាន់កងទ័ពដោយសន្យាពង្រឹងបន្ថែមទៀតនូវកងទ័ពរបស់រុស្ស៊ី ប៉ុន្តែលោកបានបន្ថែមថាប្រទេសរបស់លោកត្រៀមខ្លួនជាស្រេចដើម្បីសហការជាមួយប្រទេសដទៃទៀតនៅលើឆាកអន្តរជាតិ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត