ក្រុមចម្រៀងស្រីជប៉ុន AKB48 ស្លៀកខ្លីរាំឆាច់ៗឆានៅចំពោះមុខនាយករដ្ឋមន្ត្រីថៃដល់វិមានរដ្ឋាភិបាល

សមាជិក៦នាក់នៃក្រុមចម្រៀងជប៉ុន AKB48 បានសម្តែងនៅចំពោះមុខលោកនាយករដ្ឋមន្រ្តី Prayut Chan-o-cha នៅឯវិមានរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍ក្នុងអំឡុងពេលធ្វើទស្សនកិច្ចមួយដើម្បីត្រៀមសម្រាប់ការប្រគុំតន្ត្រីនៅទីក្រុងបាងកករបស់ពួកគេនៅក្នុងខែធ្នូ។

មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីលោក Kobsak Pootrakul បានណែនាំលោកឧត្តមសេនីយ៍ Prayut ឱ្យស្គាល់អ្នកទាំង ៦ នាក់នោះ រួមមាន នាង Nanami Asai នាង Erii Chiba នាង Saho Iwatate នាង Shinobu Mogi នាង Chiyori Nakanishi និង នាង Yukari Sasaki។

នាយករដ្ឋមន្ត្រីបានស្វាគមន៍ពួកគេដោយនិយាយថា ទំនាក់ទំនងរវាងថៃ និងជប៉ុនបានបន្តអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ។

លោកក៏បាននិយាយផងដែរថាការប្រគុំតន្ត្រីនាពេលខាងមុខរបស់ក្រុម AKB48 នឹងទាក់ទាញទស្សនិកជនជាច្រើន និងបង្កើតទំនាក់ទំនងទ្វេភាគីនៅក្នុងលក្ខខណ្ឌវប្បធម៌ និងទេសចរណ៍។ លោកក៏បានសរសើរវិនិយោគិនជប៉ុននៅប្រទេសថៃចំពោះការទទួលខុសត្រូវ និងជួយអភិវឌ្ឍប្រទេសផងដែរ។

សមាជិក AKB48 ចំនួន ៦ នាក់បានរាំជាមួយបទ Koi Suru Fortune Cookie ដ៏ពេញនិយមរបស់ពួកគេចំពោះមុខលោកនាយករដ្ឋមន្រ្តី ដែលបាននិយាយថាបទចម្រៀងនេះបានលើកទឹកចិត្តឱ្យប្រជាជនផ្តល់ការគាំទ្រខាងសីលធម៌ដល់គ្នាទៅវិញទៅមកនៅពេលឆ្លងកាត់គ្រាលំបាក៕

 

adverise with khmeread