ស្ត្រីជាមេក្លោង ជួយដូរនិងចែកចាយគ្រឿងញៀនម្នាក់ បន្តពីមុខសញ្ញាម្នាក់ឆ្លើយដាក់

​ឧត្តរមានជ័យ​ ៖ ស្ត្រីជាមេក្លោង ជួយដូរនិងចែកចាយគ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងប៉ូលិសជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តឧត្តរមានជ័យ បានចុះធ្វើការបង្ក្រាប ករណីជួញដូរនិងចែកចាយគ្រឿងញៀនកាលពីវេលាម៉ោង១១ និង៤៤នាទី ថ្ងៃទី១២  ខែកញ្ញា ឆ្នាំ២០១៨ ហើយបា​នបញ្ជូនទៅតុលាការ​ នាថ្ងៃទី១៣ កញ្ញា តាមនីតិវិធីច្បាប់។
 
​សមត្ថកិច្ចបានឱ្យដឹងថា​ ករណីនេះបង្ក្រាបបន្តពីករណីគ្រឿងញៀនដែលប៉ូលិសស្រុកបន្ទាយអំពិល បង្រ្កាបកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង៨យប់ដោយបានចម្លើយពីជនសង្ស័យ ឈ្មោះ សារ៉ា  បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ការិយាល័យជំនាញបានឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀតជាមេក្លោងម្នាក់ទៀតកាលពីវេលាម៉ោង១១និង៤៤នាទី ថ្ងៃទី១២  ខែកញ្ញា ឆ្នាំ២០១៨ ។

​សមត្ថកិច្ចបានបន្តថា នៅក្នុងការចុះបង្ក្រាបនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿយ ​ឆឿន ភេទស្រី អាយុ៣៧ ឆ្នាំរស់នៅ ភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ​។ ​បានដកហូតវត្ថុតាងរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន wy ចំនួន ១៤៤ គ្រាប់ ស្មើ១២.៩៦ក្រាម និង មេតំហ្វេតាមីន ice ចំនួន១០ កញ្ចប់ធំ ០១កញ្ចប់ ស្មើនឹង ៥.៤៤ ក្រាម ទូរស័ព្ទដៃចំនួន ០២ គ្រឿង និងថង់សម្រាប់វេចខ្ចប់មួយចំនួនទៀតផង។

​បច្ចុប្បន្ន ជនសង្ស័យខាងលើ សមត្ថកិច្ច បានធ្វើការសាកសួរនឹងកសាងសំណុំរឿងទៅតុលាការ​ នាថ្ងៃទី១៣កញ្ញាតាមនីតិវិធីច្បាប់​៕


 

adverise with khmeread