ពូទីននិងស៊ីជីនពីងពង្រឹងទំនាក់ទំនងតាមរយៈការចម្អិននំនិងពងត្រីជាមួយគ្នា

ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរពូទីន និងប្រធានាធិបតីចិនលោកស៊ីជីនពីង ទើបតែបានបង្ហាញដល់ពិភពលោកថាពួកគេគឺជាបងប្អូនដ៏ល្អបំផុតនឹងគ្នាតាមរយៈការចម្អិនអាហារជាមួយគ្នា អំឡុងពេលសម្រាកពីកិច្ចប្រជុំរបស់ពួកគេនៅក្នុងវេទិកាសេដ្ឋកិច្ចកាលពីដើមសប្តាហ៍នេះ។

មេដឹកនាំចិន និងលោកពូទីនបានបង្ហាញពីជំនាញចម្អិនអាហារនៅចំពោះមុខហ្វូងមនុស្ស និងកាមេរ៉ានៅថ្ងៃអង្គារនៅឯផ្លូវ Far East Street ក្នុងអំឡុងវេទិកាសេដ្ឋកិច្ចបូព៌ានៅទីក្រុង Vladivostok ប្រទេសរុស្ស៊ីដោយធ្វើនំប្រពៃណីមួយហៅថា Blini ។

ពួកគេទាំងពីរនាក់ត្រូវបានគេផ្តល់ជូននូវប្រភេទពងត្រីប្រឡាក់ជាច្រើនប្រភេទ ដើម្បីជ្រើសរើសសម្រាប់ដាក់នៅលើនំរបស់ពួកគេ។

ប្រទេសចិនឥឡូវត្រូវបានគេចាត់ទុកថាជាអ្នកផលិតពងត្រីប្រឡាក់ឈានមុខគេរបស់ពិភពលោក ថ្វីបើវាជាអាហារឆ្ងាញ់ដ៏ពេញនិយមនៅក្នុងប្រទេសរុស្ស៊ីក៏ដោយ។

នៅពេលចម្អិនអាហាររួច ទាំងលោកស៊ី និងលោកពូទីនរីករាយនឹងអាហារជាមួយនឹងស្រា Vodka របស់រុស្ស៊ីផងដែរ។

នេះមិនមែនជាលើកទីមួយទេដែលមេដឹកនាំខ្លាំងទាំងពីរនាក់របស់ពិភពលោកបានបង្ហាញពីជំនាញចម្អិនអាហាររបស់ពួកគេ។ កាលពីខែមិថុនាលោកពូទីន និងលោកស៊ីបានរៀនពីរបៀបផលិតនំគាវក្នុងអំឡុងដំណើរទស្សនកិច្ចមុនៗនៅប្រទេសចិន៕


 

adverise with khmeread