David Silva រំពឹងថា នឹងចាកចេញពី Man City នៅឆ្នាំ២០២០

            កីឡាករ David Silva នៅតែរំពឹងថា នឹង​អាចចាកចេញ​ពីក្លឹប​ Man City ​នៅ​ពេល​ចប់កិច្ច​សន្យា​នៅ​រដូវក្តៅឆ្នាំ​២០២០។

          Silva មាន​កិច្ច​សន្យា​ពីរឆ្នាំ​ទៀត ហើយ​កីឡាករ​រូបនេះ​មិន​រំពឹងថា នឹង​ពន្យារពេលវេលាជាមួយក្រុម​ជើង​ឯកក្របខណ្ឌ EPL ​នេះទេ។ ផ្ទុយទៅវិញកីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ចង់​បញ្ចប់​អាជីព​នៅក្លឹបវ័យកុមារ​របស់ខ្លួន​គឺក្លឹប Las Palmas នៅ​ប្រទេសអេស្ប៉ាញ។

          Silva បាន​និយាយថា “​សម្រាប់ City មាន​ពេល​ពីរ​រដូវកាល​ទៀត ជា​អ្វីដែល​នៅ​សល់ក្នុងកិច្ច​សន្យា​របស់ខ្ញុំ។ បន្ទាប់ពីនេះ ខ្ញុំ​មិន​ទាន់ដឹងទេ។ វាអាស្រ័យ​លើ​កម្លាំង​និង​ស្មារតី​នៅពេលនោះ”។

          Silva បន្តថា “​ខ្ញុំតែងតែនិយាយថា ខ្ញុំ​ចង់​លេងឲ្យ​ក្លឹប Las Palmas ជាក្លឹបនៅ​ប្រទេសខ្ញុំ។ ប៉ុន្តែ​យើងនឹង​រង់ចាំមើល​ថា តើ​អ្វីៗដំណើរការយ៉ាងណាក្នុង​រយៈ​ពេលពីរ​ឆ្នាំទៀត”។

          ខ្សែបម្រើរូបនេះទទួល​បាន​ជោគជ័យ​ច្រើន​នៅពហុកីឡាដ្ឋាន Etihad Stadium ។ កីឡាកររូបនេះលើកពាន​ជើងឯក​​​ PL ​បីលើក​ជាមួយ​ City បន្ទាប់ពីបង្ហាញ​មុខ​បាន​៣៤៥លើក​ចាប់តាំងពីផ្ទេរ​មកពី Valencia កាលពីខែមិថុនា​ឆ្នាំ​២០១០។

Silva នៅ​តែចាត់ទុកក្លឹប City គឺជា​ក្លឹបមួយដែល​ផ្តល់​ជោគជ័យក្នុង​អាជីព​របស់​ខ្លួន៕

adverise with khmeread