លោក Gareth Southgate: Dominic Solanke គឺជាខ្សែប្រយុទ្ធដែលក្រុមអង់គ្លេសត្រូវការ

            លោក Gareth Southgate មើលឃើញថា កីឡាករវ័យ​ក្មេង Dominic Solanke ជា​ដំណោះស្រាយ​ចំពោះ​វិបត្តិ​ខ្សែប្រយុទ្ធ​របស់លោក ប៉ុន្តែ​លោក​មាន​ការបារម្ភ​ដោយសារតែកីឡាករ​រូបនេះ​មិន​សូវ​មាន​ឱកាស​លេងជាមួយ​ក្លឹប។

          គ្រូបង្វឹក​ជម្រើស​ជាតិ​អង់គ្លេស​រូបនេះបានចាត់ទុក Solanke ដែលជា​កី​ឡាករ​របស់​ក្លឹប Liverpool ថា ជាខ្សែប្រយុទ្ធ​ដែល​ទេពកោសល្យ​ពីធម្មជាតិ ហើយ​ទំនងជា​អាចវិវឌ្ឍពី​ក្រុមជម្រើស​យុវជនក្រោម​អាយុ​២១​ឆ្នាំ​របស់​អង់គ្លេសទៅ​ក្នុង​ក្រុម​ជម្រើស​ឈុត​ធំ។

          ប៉ុន្តែ​ស្របពេល​ គេដឹងជាទូទៅថា កីឡាករ​ Marcus Rashford ខកចិត្ត​ដោយសារតែ​ភាគច្រើនលេងជា​កីឡាករ​បម្រុង​នៅ​ក្លឹប Man Utd ​នោះ Solanke មិន​ទាន់មាន​ឱកាស​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​របស់​លោក Jurgen Klopp នៅ​រដូវកាល​នេះទេ។ នេះគឺជា​ឧទាហរណ៍​មួយទៀតជុំវិញ​បញ្ហា​កីឡាករ​វ័យ​ក្មេង។

          លោក Southgate ចាប់ផ្តើម​ឈឺក្បាល​ជុំវិញ​បញ្ហា​ខ្សែប្រយុទ្ធ​ ខណៈពេល​ក្រុម​អង់គ្លេស​កំពុង​ធ្វើ​ដំណើរឆ្ពោះទៅ​កាន់​ការប្រកួត Euro 2020 ។ ខ្សែប្រយុទ្ធ Harry Kane គឺជា​ជម្រើស​ទី​១ដែល​មិន​អាចប្រកែកបាន​ ប៉ុន្តែ​ជម្រើស​សម្រាប់​ក្រុម​នៅ​មាន​កម្រិតនៅឡើយ ជាពិសេសនៅ​ពេល​ Jamie Vardy របស់ក្លឹប Leicester ចូល​និវត្តមាន​ពី​ក្រុម​ជម្រើស​ជាតិ​ក្នុងវ័យ៣១​ឆ្នាំ៕

adverise with khmeread