Usain Bolt ហោះស្ទុយទៅស្ទុយមកក្នុងលំហគ្មានទំនាញ​ ដើម្បីផ្សព្វផ្សាយស្រាសំប៉ាញនៅលើយន្តហោះពិសោធន៍របស់អ្នកអវកាស

Usain Bolt កាលពីថ្ងៃពុធបានរត់ត្របាញ់ជើងកាត់ខ្យល់អាកាសគ្មានទំនាញ និងបានក្រេបស្រាសាំប៉ាញកំពុងហោះកាត់គាត់ ខណៈដែលគាត់បានរីករាយនៅក្នុងស្ថានភាពខ្យល់គ្មានទំនាញនៅក្នុងផ្នែកខាងក្រោយនៃយន្តហោះដោយសម្តែងនូវការលោតជ្រមុជចុះឡើងក្នុងលំហគ្មានទំនាញដ៏គួរឱ្យរំភើប។

ម្ចាស់មេដាយមាសអូឡាំពិកប្រាំបីលើករូបនេះបានញញឹម ខណៈដែលគាត់បានទទួលបទពិសោធន៍ពីតំបន់គ្មានទំនាញក្នុងយន្តហោះកែច្នៃមួយគ្រឿងជាធម្មតាត្រូវបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត ប៉ុន្តែនៅក្នុងឱកាសនេះគឺដើម្បីបង្ហាញពីដបស្រាសំប៉ាញមួយ ដែលនឹងអនុញ្ញាតឱ្យអវកាសយានិកអាចផឹកពពុះស្រានៅក្នុងលំហបាន។

ដបស្រានេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនផលិតស្រាសំប៉ាញដ៏ល្បីល្បាញរបស់បារាំង Mumm។

ក្រោយមកក្រុមហ៊ុននេះសង្ឃឹមថានឹងយកទុនវិនិយោគលើវិស័យទេសចរណ៍សុញ្ញាកាសមួយនេះ។

មហាសេដ្ឋីរួមមានលោក Jeff Bezos ស្ថាបនិក Amazon លោក Richard Branson និងប្រធាន​នាយក​ប្រតិបត្តិ Tesla លោក Elon Musk គឺបានជាប់គាំងនៅក្នុងការប្រជែងដើម្បីបញ្ជូនអ្នកទេសចរមានទ្រសម្បត្តិចូលទៅក្នុងគន្លងលំហអាកាស ដែលមានកម្ពស់ខ្ពស់គ្រប់គ្រាន់ដើម្បីមើលឃើញពីរាងកោងនៃភពផែនដី៕


 

adverise with khmeread