adverise with khmeread Be40072d 2a01 4ec1 baf4 3811c7c30411

អភិបាលក្រុង ៖ នឹង​បង្កើត​លេខាធិការដ្ឋាន​សម្រាប់​ការងារ​រក្សា​សន្តិសុខ​មួយ​នៅ​សាលាក្រុង​(​មាន​វីដេអូ​)

    ភ្នំពេញ ៖  លេខាធិការដ្ឋាន​មួយ​នឹង​បង្កើតឡើង​សម្រាប់​បញ្ជា​ដឹកនាំ​លើ​ការងារ​រក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់ ដែលមាន​ការិយាល័យ​នៅ​សាលា​រាជធានី​ភ្នំពេញ​ហើយ​មាន​សមាសភាព​ចម្រុះ​មកពី​ប៉ូលិស អាវុធហត្ថ កងពល​លេខ​៧០ បញ្ជាការដ្ឋាន​អង្គរក្ស ដឹកនាំ​បញ្ជា​ដោយគណៈបញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​។ 

    លោកប៉ា សុជាតិ​វង្ស  អភិបាល​រាជធានី​ភ្នំពេញ​បាន​ប្រសាសន៍​លើកឡើង​ខាងលើនេះ ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥​និ​ន​ទិសដៅ​បន្ត​ឆ្នាំ​២០១៦ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​អាគារ​សាលប្រជុំ​សង់​ថ្មី​នាទី​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី​ ២៩​កុម្ភៈ​ឆ្នាំ​២០១៦ ដោយមាន​ការចូលរួម​ពី​សំណាក់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​សៅ សុខា អគ្គ​មេបញ្ជាការរង និងជា​មេបញ្ជាការ​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេស​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ម៉ៅ សុផាន់​មេបញ្ជាការ​កង​ល​តូច​លេខ​៧០​។ 

    លោកប៉ា សុជាតិ​វង្ស​មានប្រសាសន៍​បន្តថា គណៈ​អភិបាល​រាជធានី​ភ្នំពេញ​មាន​៧​រូប​ហើយ​លោក​គិតថា នឹងដាក់​វេន​បញ្ជា​ដឹកនាំ​២៤​ម៉ោង​ដោយ​អភិបាល​ឬ​អភិបាលរង​ម្នាក់​ក្នុង​មួយថ្ងៃ​វិលជុំ​ក្នុង​មួយ​សប្តាហ៍ ហើយ​នៅតាម​បណ្តា​ខណ្ឌ​ទាំង​១២​ក៏​រៀបចំ​ឲ្យ​ដូចគ្នា​ដែរ​។ គណៈបញ្ជាការ​ឯកភាព​នេះមាន​ភារកិច្ច​បង្ការ បង្ក្រាប សង្គ្រោះ និង ដោះស្រាយ​បញ្ហា​សន្តិសុខសណ្តាប់ធ្នាប់​កើតឡើង​ភ្លាមៗ ឲ្យ​បាន​ទាន់ពេលវេលា​។ 

    លោក​អភិបាល​រាជធានី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​និង​ស្នាដៃ​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​រ័ត្នស្រ៊ាង សម្រេចបាន​ស្នាដៃ​លេចធ្លោ​ជាច្រើន​ក្នុង​ឆ្នាំ​២០១៥​កន្លងមក រួមចំណែក​ជាមួយ​កម្លាំង​ប៉ូលិស ប្រជា​ការពារ រក្សា​សន្តិសុខ​បាន​សន្តិសុខបានល្អ​ប្រសើរ​បង្កលក្ខណៈ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​សុខសាន្ត ភ្ញៀវ​ទេស​រណ៍​មក​កម្សាន្ត​ដោយ​សុវត្ថិភាព​។ 

     លោក​ក៏បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​បន្ត​យកចិត្តទុកដាក់​បញ្ហា​ការលក់ដូរ​អាវុធ​នៅ​ទឹកថ្លា គ្រប់គ្រង​អ្នក​ចេញពី​ពន្ធនាគារ បញ្ហា​ជួញដូរ​និង​ប្រើប្រាស់គ្រឿងញៀន គ្រប់គ្រង​ទីតាំង​បញ្ចាំ​ម៉ូតូ​និង​សម្ភារៈ​ផ្សេងៗ ក្លឹប​កម្សាន្ត​មួយចំនួន បញ្ហា​ពេ​ស្យ​ចារ ។ ល​។ ដែល​ការងារ​ទាំងអស់នេះ​បង្កើត​ឲ្យ​មានបទល្មើស​កើតឡើង ។ 

    លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា មានប្រសាសន៍​ណែនាំ​ដល់​កងកម្លាំង​កងរាជអាវុធហត្ថ​ទាំងអស់​យកចិត្តទុកដាក់​បញ្ហា​៣​សំខាន់​ចំពោះមុខគឺ​

ទី​១ -​ការងារ​គ្រប់គ្រង​អាវុធ​ត្រូវអនុវត្ត​តាមច្បាប់ ត្រូវ​ត្រួតពិនិត្យ​លិខិត​បញ្ជា​បេសកកម្ម​និង​អ្នកចេញ​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​មាន​សិទ្ធិ​ឬ​អត់​?

ទី​២ -​បញ្ហា​យក​ស្លាក​លេខខ​.​ម​ទៅប្រើ​ប្រាស់​ឯកជន​ខ្លះ​យកទៅ​ដឹក​ដី​ខុសច្បាប់​ត្រូវតែ​ត្រួត​ពិនិត្យឡើងវិញ

​និង​ទី​៣ -​ករណី​គ្រឿងញៀន​ដល់ពេល
​ប្រកាសអាសន្ន​ហើយ ព្រោះ​ឥឡូវ​កើតឡើង​នៅ​គ្រប់​ទីកន្លែង ហើយ​រាល់​បទល្មើស​កើតឡើង​ផ្តើមចេញពី​គ្រឿងញៀន​។ 

       លោក​ឧ​ត្ត​ម​សេនីយ​ឯក​រ័ត្ន  ស្រ៊ាង មេបញ្ជាការរង​កង​រាជ​អាវុធ​លើ​ផ្ទៃ​ប្រទេស​និង​ជា​មេបញ្ជាការ​កង​រា​ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថារយៈពេល​មួយឆ្នាំ​២០១៥​ការងារ​បង្ក្រាប​បទល្មើស តាម​ទិន្នន័យ​បទល្មើស​ព្រហ្មទណ្ឌ​កើត ឡើង​ចំនួន ៧៦៥ លើក​ក្នុងនោះ​អង្គភាព​កងរាជអាវុធហត្ថរាជធានី​ភ្នំពេញ​ម្ចាស់ការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ បាន ៤៤ ករណី​ស្មើនឹង ៣៤៩​លើក និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​៦៦១​នាក់​។  

    ដោយឡែក​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន ២៤៣ លើក​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ៧៨៧​នាក់​។  សរុប​ទាំងអស់​អាវុធហត្ថ​បង្ក្រាប​ទាំងបទល្មើស​ព្រហ្មទណ្ឌ និង​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៥៩២ លើក​ឃាត់ខ្លួន​ជនសង្ស័យ​សរុប ១,៤៤៨ នាក់​ក្នុង​នោះបាន​បញ្ចូនទៅ​តុលាការចំនួន ១,១០០ នាក់​,​មជ្ឈមណ្ឌល​ឱកាស​ខ្ញុំ ២៣ នាក់​,​អង្គភាព​ពាក់ព័ន្ធ​ចំនួន ៤៧ នាក់ និង​ធ្វើ​កិច្ចសន្យា​ឲ្យ​អាណាព្យាបាល​មក​ធានា​យកទៅ​អប់រំ
ចំនួន ២៧៨ នាក់​។  ចាប់បាន​វត្ថុតាង​រួ​មាន​៖ អាវុធខ្លី ២៩ ដើម (​ច្នៃ ២​ដើម​)​គ្រាប់បែក​១​គ្រាប់ ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ប្រភេទ​ទឹកកក ១,០១០ កញ្ចប់ ស្មើនឹង ២​គីឡូក្រាម​១១៥.៧៦​ក្រាម (2kg 115.76g) ,​មេ​តំ​ហ្វេ​តា​មីន​ប្រភេទ​គ្រាប់ ៨០៣ គ្រាប់ សារធាតុ​គីមី​ផ្សំ​ចំនួន ១៨១ ដបរថយន្ត​២៣​គ្រឿង ម៉ូតូ ៣៤០ គ្រឿង និង​សម្ភារៈ​វត្ថុតាង​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទល្មើស​មួយចំនួនទៀត​។​

   លោក​រ័ត្ន ស្រ៊ាង  បាន​ឲ្យ​ដឹង​បន្តថា តាម​ការសន្និដ្ឋាន វាយតម្លៃ ឆ្លងតាម​ការស្រាវជ្រាវ ពាក់ព័ន្ធ​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​កន្លងមក លោក​អាចវាយតម្លៃ​ដូចតទៅ សមាសភាព​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​លួច ឆក់ ប្លន់​ដែល​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បាន​អាចនិយាយបានថា​សុទ្ធតែជា​អ្នកប្រើប្រាស់​គ្រឿងញៀន ក្នុងនោះ​មាន​មួយចំនួន​តូច​ប្រើប្រាស់ គ្រឿង​ញឿ​ន​ផង លេងល្បែង​ស៊ីសង​ផង និង​មួយចំនួន​តូច
​ទៀត​មិនបាន​ប្រើប្រាស់​គ្រឿង​ញឿ​ន​ទេ ប៉ុន្តែ​ដោយ សារ​ចាញ់ល្បែង​។ ក្នុងនោះ​ច្រើន​មាន​អាយុ​ចន្លោះ​ចាប់ពី ១៨​ដល់ ៣៥​ឆ្នាំ​ជា​ក្មេង​ប្រើប្រាស់​គ្រឿងញឿ​ន ជា​ក្រុមអ្នកលេង​បងធំ​ក្នុងភូមិ​ត្រូវ បាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ស្អប់ខ្ពើម និង​ខ្លាចរអារ​តែ​គេ​មិន​ហ៊ាន​និយាយ ឪពុកម្តាយ​គ្រប់គ្រង​អប់រំប្រដៅ មិនបាន មិន​ចូល​សាលារៀន ប្រមូលផ្តុំ​គ្នា​ជក់​គ្រឿង​ញឿ​ន​រួច​នាំគ្នា​ចេញ​ធ្វើ​សកម្មភាព​លួច ឆក់ ប្លន់​។ 

      មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​លួច ឆក់ ប្លន់​មួយចំនួន​ដែលមាន​អាយុ​លើសពី​៣៥​ឆ្នាំ​ភាគច្រើន ជា​មុខសញ្ញា​ធ្លាប់ ជាប់ពន្ធនាគារ ក្រោយពី​ត្រូវបានដោះលែង​ឲ្យ​ចេញពី​ពន្ធនាគារ​វិញ​ពួកវា​មិន​រាងចាល​ទេ កាន់តែ​បង្កើន​បក្ខ​ពូក ទាំងចាស់​ទាំងថ្មី ដោយ​រូប​វា​ជា​មេក្លោង​ធំ​ផ្តួចផ្តើម​គំនិត ចាត់ចែងធ្វើ​សកម្មភាព​ឆក់ ប្លន់​កាន់តែខ្លាំង​ហើយ​ធំ​ជាងមុន​។ ពេលធ្វើ​សកម្មភាព​លួច ឆក់ ប្លន់​បានសម្រេច​ពួកវា​វាយយក​សម្ភារៈ​ដែល​ប្លន់​បាន​នោះ​ប្រគល់ឲ្យ​មេ​ធំ​រប​ស់វា​ជា ជា​អ្នកចាត់ចែង ដោយ​ទូរស័ព្ទ​ទៅ​ម៉ូយ​ណាត់គ្នា​ប្រគល់​ឲ្យ​តាមផ្លូវ​មិន​ទៀងទាត់​ទីកន្លែង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​ក្នុងការ​ស្រាវជ្រាវរកក​ន្លែ​ង​ទទួល​ទិញ​ផល​ចោរកម្ម​។  ប៉ុន្តែ​ក្នុងនោះ​ក៏​ពួកវា​អាច​យកទៅ​លាក់ទុក​នៅ​កន្លែង ផ្ញើ​ឡាន ម៉ូតូ និង​យកទៅលក់​ឬ​បញ្ចាំ​នៅ​កន្លែង​ទទួល​ទិញឬ​កន្លែង​ទទួល​បញ្ចាំ​មួយចំនួន​ផងដែរ​។​

   ដើម្បី​ផ្តល់​និង​ទទួលបាន​ព័ត៌មាន​បាន​រហ័ស​ដោយ​បានការ​អនុញ្ញាត​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អង្គភាព​របស់លោក​បាន និង​កំពុងរៀបចំ​បង្កើត​គេហទំព័រ ​(​វេ​ប​សាយ​)​ដែលមាន​ឈ្មោះ ដាប់​បា​យូ ដាប់​បា​យូ ដាប់​បា​យូ ដក់ ជី អ ភីភី ដក់ ខេ​អេ​ជ​(www.grpp.gov.kh) និង​មានឈ្មោះ"​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​"​ដែល​នឹង​ដំណើរការ​ជា​ផ្លូវការ​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​និង​គ្រោង​តម្លើង​ប្រព័ន្ធ​ស្តង់ដា​វិទ្យុទាក់ទង​ប្រភេទ​អាយ​ឌី (ID) ម៉ាក​ម៉ូតូ​រ៉ូ​ឡា ​(MOTOROLA) MSF-5000 ដើម្បី​សម្រួល​ដល់​ការប្រើប្រាស់​បម្រើ​ឲ្យ​ការងារ​ជំនាញ ៕​

 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់