ព្យុះកំបុតត្បូង Florence វាយប្រហារដល់រដ្ឋ Carolina នាំឱ្យមានរលកធំៗបោកមកលើឆ្នេរ ខណៈមនុស្ស១លាននាក់ត្រូវបានជម្លៀស

ផ្ទះរាប់ម៉ឺនខ្នងគឺកំពុងដាច់ថាមពលអគ្គិសនី ហើយទឹកសមុទ្រកំពុងបោកយ៉ាងខ្លាំងទៅលើផ្លូវនានាតាមឆ្នេរ ខណៈដែលព្យុះកំបុតត្បូង Florence ចាប់ផ្តើមវាយប្រហារទៅលើឆ្នេរភាគខាងកើតរបស់សហរដ្ឋអាមេរិក។

ព្យុះមួយនេះគឺកំពុងធ្វើបំលាស់ទីទៅកាន់ផ្ទៃដីជាមួយនឹងល្បឿនខ្យល់ ១៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

វាបានបាត់បង់ថាមពល ខណៈដែលវាបានបោកបក់ទៅជិតរដ្ឋ North Carolina និង រដ្ឋ South Carolina ប៉ុន្តែមន្រ្តីជំនាញបានព្រមានថា វាអាចនឹងនៅតែសម្លាប់ "មនុស្សជាច្រើន" ជាមួយនឹងហានិភ័យនៃ "មហន្តរាយ" ទឹកជំនន់។

ការជម្លៀសត្រូវបានធ្វើឡើងសម្រាប់មនុស្សលើសពីមួយលាននាក់។ នេះបើយោងតាមវេបសាយ BBC៕


 

adverise with khmeread