បញ្ជូនចោរប្លន់ប្រដាប់អាវុធ២នាក់ទៅតុលាការ

​ភ្នំពេញ​ ៖ កម្លាំង​ប៉ូលិស នាយកដ្ឋាន​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ក្រសួងមហាផ្ទៃ បាន​កសាង​សំណុំរឿង បញ្ជូន​លោក​ចោរ២នាក់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨​  បន្ទាប់ពីបាន​បើក​កា​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ខណៈធ្វើ​សកម្មភាព​ប្លន់​ប្រដាប់អាវុធ លើ​ថៅកែ​ចងការ​លុយ​ឯកជន យកបាន​លុយ​ខ្មែរ លុយ​ដុល្លារ និង​សម្ភារៈសរុប​ប្រមាណ​ជាជាង ២ម៉ឺន​ដុល្លារ កាលពី​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៨ នៅ​ចំណុច​ផ្សារ​ឈូក​មាស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យទី១-ឈ្មោះ តាំង រុន ភេទ​ប្រុស អាយុ​៣១ឆ្នាំ មុខរបរ ចោរ រស់នៅ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង និង​ទី២-ឈ្មោះ ឡា ធារ៉ា ភេទ​ប្រុស អាយុ​២៤ឆ្នាំ មុខរបរ ចោរ រស់នៅ​ភូមិ​រកា​កោង ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្តកណ្តាល។ ប៉ូលិសបាន​ដកហូត​ម៉ូតូ​ចំនួន ២គ្រឿង​, កាំភ្លើងខ្លី​ចំនួន ២ដើម និង​ម្សៅ​ស​ថ្លា សង្ស័យ​ជា​គ្រឿងញៀន​ចំនួន ១កញ្ចប់​។ 

​បច្ចុប្បន្នកំពុងស្ថិតក្នុងការសាកសួរពីលោកចៅក្រម​ មុននឹងធ្វើការចាទប្រកាន់បទល្មើស​៕


 

adverise with khmeread