ឃាត់ជនសង្ស័យ៤នាក់ក្នង២ករណី​ ពាក់ព័ន្ធគ្រឿងញៀននៅខណ្ឌពោធិ៍សែនជ័យ

​ភ្នំពេញ ៖​ ​សមត្ថកិច្ចចម្រុះខណ្ឌពោធិ៍សែនជ័យបានឃាត់ជនសង្ស័យ៤នាក់ក្នង២ករណីផ្សេងគ្នា​ ពាក់ព័ន្ធគ្រឿងញៀនជាបន្តបន្ទាប់។ 

​ករណីទី១- ជនសង្ស័យ២នាក់ ត្រូវបានកម្លាំងប៉ូលិស អាជ្ញាធរ សង្កាត់ចោមចៅ សហការចុះប្រតិបត្តិការ បង្ក្រាបចាប់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់តូច កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិថ្មគោល៣ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ​។

​ប៉ូលិសនិយាយថា​ ជនសង្ស័យទី១-ឈ្មោះ យ៉ុង ផល្លា ភេទប្រុស អាយុ​២០ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និង
២-ឈ្មោះ ម៊ិន ភ័ណ្ឌ ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរមិនពិតនិងស្នាក់នៅមិនពិត។ ដកហូតបានថ្នាំញៀនចំនួន៨កញ្ចប់ រួមជាមួយសម្ភារៈ ឧបករណ៍ជក់មួយចំនួនទៀត​។

​ករណីទី២-ប៉ូលិសប៉ុស្តិ៍កាកាបទី១ បានឃាត់ជនសង្ស័យ២នាក់ក្នុងករណី ជួញដូរនិងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់នៅថ្ងៃទី​១២ កញ្ញា ២០១៨ វេលាម៉ោង៥ល្ងាច ចំណុចភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

​ប៉ូលិសនិយាយថា​ ជនសង្ស័យទី១-ភឿន សុវណ្ឌ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ(ឃាត់ខ្លួន)និងទី២- មានឈ្មោះ សុខ ឈៀង អាយុ២៣ ឆ្នាំ មុខរបរមិនពិត ស្នាក់នៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួន)។ វត្ថុតាងក្រាមសថ្លាចំនួន ៥កញ្ចប់ តូច១កញ្ចប់ និងធំ ល្មម៤កញ្ចប់​។
 
​បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ បានប្រគល់ឱ្យប៉ូលិសផ្នែកជំនាញខណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធី​៕


 

adverise with khmeread